ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបទេសាភិបាលតំបន់ដែនដី អូស្ត្រាលីខាងជើង លោក Michael Gunner

នាព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបទេសាភិបាលតំបន់ដែនដីអូស្ត្រាលីខាងជើង លោក Michael Gunner ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។

 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបទេសាភិបាល
តំបន់ដែនដី អូស្ត្រាលីខាងជើង លោក Michael Gunner (VGP/Hải Minh)

នៅក្នុងជំនួបនេះ លោក ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានចាត់ទុកថាដំបន់ដែនដីអូស្ត្រាលីខាងជើងមានសក្តានុពលយ៉ាងធំធេងអំពីការតភ្ជាប់ផ្លូវគមនាគមន៍ និងទេសចរណ៍ជាមួយវៀតណាម ជាពិសេសគឺជាមួយបណ្ដាខេត្តភាគខាងត្បូងវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការយកចិត្តទុកដាក់របស់វៀតណាមចំពោះការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ការបណ្តុះបណ្តាលប្រភពធនធានមនុស្ស វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើម ព្រមទាំងស្នើឲ្យថ្នាក់ដឹកនាំតំបន់ដែនដីអូស្ត្រាលីខាងជើងបង្កើនការផ្ដល់អាហារូបករណ៍ដល់​និស្សិតវៀតណាមតាមរយៈកម្មវិធីសិក្សា StudyNT និងបង្កលក្ខណៈងាយស្រួលថែមទៀតដល់ប្រជាជន​វៀតណាម​ដែលកំពុងធ្វើការ និងរស់នៅទីនេះផងដែរ។

ចំណែកឯលោកទេសាភិបាលតំបន់ដែនដីអូស្ត្រាលីខាងជើង Michael Gunner បានអះអាងនូវការគោរពទំនាក់ទំនងជាមួយវៀតណាម ហើយត្រៀមខ្លួនរួចជាស្រេចជំរុញខ្លាំងថែមទៀតនុវកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម ការវិនិយោគនិងការអប់រំជាមួយវៀតណាម។ លោក Michael Gunner បានអបអរសាទរនិងបង្កលក្ខណៈងាយស្រួលសម្រាប់ Vietjet Air ក្នុងការបើកជើងហោះហើរទៅកាន់ Darwin ក្នុងឆ្នាំ២០១៩ ខាងមុខ ព្រមទាំង​លើកទឹកចិត្តសហគ្រាសវៀតណាមពង្រឹងការបោះទុនវិនិយោគនៅតំបន់ដែនដីអូស្ត្រាលីខាងជើងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top