ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh

 ដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ជា​ពិសេស​​​គឺវិស័យ​នយោបាយ និងការទូ​ត។​ តប​តាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសសហព័ន្ធអាល្លឺម៉ង់ លោក Haiko Mass នោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​​កា​របរទេសវៀតណាមលោក Pham Binh Minh នឹងអញ្ជើញទៅបំពេ​ញ​ទស្សន​កិច្ចនៅ អាល្លឺ​ម៉ង់ ​ក្នុង​រយៈ​ពេល​ ​២​ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២១ ខែកុ​ម្ភៈ ឆ្នាំ២០១៩។ ដំណើ​រទស្សន​កិច្ច​​​លើក​​នេះ នឹង​រួម​ចំណែក​ជំរុញ​កិច្ច​​សហប្រតិ​បត្តិការលើគ្រប់វិស័យ ​រវាងប្រទេសទាំងពីរ ជាពិសេ​សគឺ​វិស័យ​នយោបា​យ ​និង​​ការទូត៕​ ​

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top