ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូច៖ Dung Quat ត្រូវក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់

ខេត្ត​ក្វាងង៉ាយ និងតំបន់សេដ្ឋកិច្ច Dung Quat ត្រូវការផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកគំរូកំណើនបៃតងនិងសេដ្ឋកិច្ចវិលជុំ ដោយផ្តល់អាទិភាពដល់ការទាក់ទាញគម្រោង​បច្ចេកវិទ្យាខ្ពស់ និងស្និទ្ធស្នាលជាមួយបរិស្ថាន។
ឧបនាយករដ្ឋមន្ត្រី លោក ផាម យ៉ាទូច ថ្លែងនៅក្នុងពិធីនេះ។ រូបថត៖ VNA

នេះជាតម្រូវការរបស់ឧបនាយករដ្ឋមន្ត្រី លោក ផាម យ៉ាទូច នៅក្នុងពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច Dung Quat និងមណ្ឌលឧស្សាហកម្ម​នានា​នៅខេត្ត​ក្វាងង៉ាយ ដែលបានប្រព្រឹត្តិទៅនា​ព្រឹកថ្ងៃទី ១៥ ខែសីហា នៅខេត្ត​ក្វាងង៉ាយ។ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក ផាម យ៉ា ទូច បានស្នើឱ្យខេត្ត​ក្វាងង៉ាយ ផ្លាស់​ប្តូរ​ថ្មីផ្នត់គំនិតពីការទាក់ទាញការវិនិយោគយ៉ាងទូលំទូលាយ ទៅជាការផ្តល់អាទិភាពដល់វិនិយោគិនដែលមានបច្ចេកវិទ្យាខ្ពស់ ស្និទ្ធស្នាលជាមួយ​បរិស្ថាន បង្កើត​តម្លៃបន្ថែមខ្ពស់និងកន្លែង​​ការងារ​ជាច្រើន។ ទន្ទឹមនឹងនោះ គួរតែអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី​ចម្រាញ់ប្រេង សារធាតុគីមី អ៊ីដ្រូសែន ឧស្ម័នធម្មជាតិរាវ ការចាប់យក ប្រើប្រាស់ និងផ្ទុក​កាបូន ឥន្ធនៈអាកាសចរណ៍​ប្រកប​ដោយ​ចេរភាព​; ការអភិវឌ្ឍ ដែកថែបដែលមានគុណភាពខ្ពស់ ដែកថែបពិសេស គ្រឿងមេកានិច​ និងសម្ភារៈថ្មីៗ​។

ក្នុងនាមរដ្ឋាភិបាល សមមិត្ត ផាម យ៉ា ទូច សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សរដ្ឋាភិបាល និងជាឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ បានប្រគល់អំណោយដល់ក្រុមប្រឹក្សាភិបាលគ្រប់គ្រងតំបន់សេដ្ឋកិច្ច Dung Quat និងតំបន់ឧស្សាហកម្ម Quang Ngai ។ រូបថត៖ VNA


ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវពង្រីកគុណសម្បត្តិនៃកំពង់ផែទឹកជ្រៅ ផ្លូវ​គោក ផ្លូវដែក អាកាសចរណ៍ និងការដឹកជញ្ជូនពហុមធ្យោបាយ ដើម្បីកសាង Dung Quat ឲ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់ ជាមួយនឹងសេដ្ឋកិច្ចពហុវិស័យ ដ៏សំខាន់​របស់ប្រទេសជាតិ និងតំបន់៕​​


top