ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh៖ វៀតណាម​យកចិត្ត​ទុក​ដាក់​ទៅលើ​កិច្ច​សហប្រតិបត្តិការ​មេគង្គ- Láncāng​


ឧបនាយករដ្ឋមន្ត្រី Pham Binh Minh៖វៀតណាមយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការមេគង្គ- Láncāng

ថ្លែងមតិនៅសម័យបើក សន្និសីទជាន់ខ្ពស់​កិច្ចសហប្រតិបត្តិការមេគង្គ-Lancang នាព្រឹកថ្ងៃទី២៣ ខែ​មិនា ឆ្នាំ​២០១៥ នៅទីក្រុង Sanya ខេត្ត Hainan (ប្រទេសចិន) ឧបនា​យករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បាន​អះអាង​ថា៖ វៀតណាម​ស្វាគមន៍​និងវាយតំលៃខ្ពស់ ចំពោះការផ្តើមគំនិត​របស់​ចិន រៀប​ចំសន្និ​សីទ​ជាន់​ខ្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ​-Lancang ក្នុងសភាពការណ៍នាបច្ចុប្បន្ន។ ឧបនាយករដ្ឋមន្ត្រីបាន​សង្កត់ធ្ងន់​ថា៖ ក្នុ​ង​ដំណើ​រអភិវឌ្ឍន៍ និង​ធ្វើ​សមាហរណកម្ម​អន្តរជាតិ វៀតណាម ជា​និច្ច​កាល​គោរព និង​យក​ចិត្ត​ទុក​ដាក់​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​នា​នា ក្នុងអនុតំបន់ទន្លេមេគង្គ។ វៀតណាមឯកភាព រួមសហការជាមួយចិន កសាងគំ​រោង​ការណ៍​រួម អំពី​ការ​បង្កើត​មជ្ឈមណ្ឌល​ សហប្រតិបត្តិការប្រភពទឹកមេគង្គ-Lancang​ ដើម្បី​បង្កើន​ការ​ចែក​រំលែក​ព័ត៍​មាន លើក​កំពស់​សមត្ថ​ភាព​ គ្រប់គ្រងធនធានទឹក​ទន្លេមេគង្គផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top