
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ត្រួតពិនិត្យការងារបោះឆ្នោតសមាជិកសភានៅទីក្រុងហាណូយ
នាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ ក្រុមការងារ នៃក្រុមប្រឹក្សាបោះឆ្នោតជាតិ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅត្រួតពិនិត្យការងារបោះឆ្នោត សមាជិកសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ របស់ទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖
“ប្រការសំខាន់គឺត្រូវអនុវត្តតាមច្បាប់។ ទីពីរគឺធានាបរិមាណ និងគុណភាពសមាជិក។ រដ្ឋសភា ឬក្រុមប្រឹក្សាប្រជាជន ជាដំណាងអោយសិទ្ធិនិងផលប្រយោជន៍ របស់ប្រជាជន ដូច្នេះត្រូវជ្រើសរើសអ្នកដំណាងអោយសមស្រប។ ទីបីគឺអំពីខ្លឹមសារនិងរបៀប នេះគឺជាទិវាបុណ្យរបស់ប្រជាជនទាំងមូល៕ ”
តាម VOV5 - វិទ្យុសម្លេងវៀតណាម