ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី Le Minh Khai ចូលរួមពិធីសម្ពោធគម្រោងគាំទ្រសហករណ៍ដែលគ្រប់គ្រងដោយស្ត្រី

ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានអះអាងថា៖ គម្រោងរបស់រដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធសមាគមនារីវៀតណាមគ្រប់លំដាប់ថ្នាក់អនុវត្តភារកិច្ចការពារ និងថែទាំស្ត្រី។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ An Dang/TTXVN)

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធសមាគមនារីវៀតណាមបានរៀបចំសន្និសីទចាប់ផ្តើមគម្រោង គាំទ្រសហករណ៍ដែលគ្រប់គ្រងដោយស្ត្រី បង្កើតការងារដល់កម្មករជាស្ត្រីដល់ឆ្នាំ ២០៣០និងបានបើកការប្រឡងប្រជែងសហគ្រិនស្ត្រីឆ្នាំ ២០២៣។ អញ្ជើញថ្លែងក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានឲ្យដឹងថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ដឹកនាំការងារស្ត្រី និងអនុវត្តន៍គោលដៅសមភាពយេនឌ័រ; ផ្សព្វផ្សាយ និងដឹកនាំការអនុវត្តគោលនយោបាយជាច្រើន ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ស្ត្រីក្នុងការអភិវឌ្ឍ និងលើកកម្ពស់សមភាព យេនឌ័រ; លើកកម្ពស់គុណភាពនៃធនធានមនុស្សជាស្ត្រី បំពេញតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាព និងសមាហរណកម្មអន្តរជាតិ។

ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានអះអាងថា៖ គម្រោងរបស់រដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធសមាគមនារីវៀតណាមគ្រប់លំដាប់ថ្នាក់ អនុវត្តភារកិច្ចការពារ និងថែទាំស្ត្រី; ចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រដំណាក់កាល ២០២១-២០៣០ បង្កើតការលើកទឹកចិត្តដ៏រឹងមាំសម្រាប់ស្ត្រីទូទាំងប្រទេសក្នុងការចូលរួមក្នុងចលនាសហគ្រិនភាព ការច្នៃប្រឌិត និងការពង្រឹងសេដ្ឋកិច្ច។ សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ស្ត្រីមានឥទ្ធិពលវិជ្ជមានទៅលើស្ថិរភាពសង្គម រួមចំណែកដោះស្រាយបញ្ហាសង្គម កសាងគ្រួសារដែលមានសុភមង្គល ធានាឱ្យបានពេញលេញនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ត្រី៕


top