ព័ត៌មាន

ឧទ្យានភូគព្ភសាស្ត្រសកល Non Nuoc នៃខេត្ត Cao Bang ទទួលរង្វាន់ “គំរូប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃបណ្តាញឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO“

ពានរង្វាន់លើកនេះបានបញ្ជាក់ពីឋានៈ និងកិត្យានុភាពនៃឧទ្យានភូគព្ភសាស្ត្រ Non Nuoc ក្នុងបណ្តាញឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការ UNESCO ហើយក៏ជាកម្លាំងចលករសម្រាប់ Cao Bang បន្តលើកកម្ពស់ប្រសិទ្ធភាពនៃគំរូ ដោយផ្សារភ្ជាប់ការអភិរក្សបេតិកភណ្ឌជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ទឹកធ្លាក់ Ban Gioc គឺជាកន្លែងទេសចរណ៍ដ៏លេចធ្លោ និងក្នុង​តំបន់ឧទ្យានភូគព្ភសាស្ត្រ Non Nuoc។ រូបថត៖ VNP

 

នៅក្នុងក្របខ័ណ្ឌនៃសន្និសទអន្តរជាតិលើកទី ១១ នៃបណ្តាញឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) (GGN) ដែលប្រារព្ធឡើងនៅ ឧទ្យាន​ភូគព្ភសាស្ត្រសកល UNESCO Kutralkura នៅសាធារណរដ្ឋឈីលី ចាប់ពីថ្ងៃទី ៥ ដល់ ១៥ ខែកញ្ញា ឧទ្យានភូគព្ភ សាស្ត្រសកល Non Nuoc នៃខេត្ត Cao Bang ជាឧទ្យានមួយក្នុងចំណោមឧទ្យានចំនួន ៥ លើពិភពលោក ដែលទទួលបានរង្វាន់"គំរូប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព នៃបណ្តាញឧទ្យានភូគព្ភសាស្ត្រ​សកលរបស់ UNESCO"។
ចូលរួមសន្និសីទ GGN តំណាងឧទ្យានភូគព្ភសាស្ត្រសកល Non Nuoc Cao Bang បានចែករំលែកបទពិសោធន៍ក្នុងដំណើរការសាងសង់ និងអភិវឌ្ឍន៍ ព្រមទាំងសិក្សាពីគំរូប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពពីប្រទេសជាច្រើនផងដែរ។
ឧទ្យានភូគព្ភសាស្ត្រសកល Non Nuoc នៃខេត្ត Cao Bang ជាឧទ្យានមួយក្នុងចំណោមឧទ្យានចំនួន ៥ លើពិភពលោក ដែលទទួលបានរង្វាន់"គំរូប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព នៃបណ្តាញឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO"។ (រូបថត៖ VOV)

ក្នុងឱកាសនេះ ខេត្ត Cao Bang ក៏បានកសាងលំហវប្បធម៌នៃឧទ្យានភូគព្ភ សាស្ត្រដើម្បីឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិនូវតម្លៃលេចធ្លោអំពីបេតិកភណ្ឌ ភូគព្ភសាស្ត្រ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសភាពធម្មជាតិនៃខេត្ត Cao Bang; ឧទ្ទេសនាមអំពី ដំណើរទេសចរណ៍ចំនួន ៤ នៅឧទ្យានភូគព្ភសាស្ត្រ រួមជាមួយនឹងផលិតផលសិប្ប កម្មប្រពៃណីក្នុងស្រុក។
ពានរង្វាន់លើកនេះបានបញ្ជាក់ពីឋានៈ និងកិត្យានុភាពនៃឧទ្យានភូគព្ភសាស្ត្រ Non Nuoc ក្នុងបណ្តាញឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការ UNESCO ហើយក៏ជាកម្លាំងចលករសម្រាប់ Cao Bang បន្តលើកកម្ពស់ប្រសិទ្ធភាពនៃគំរូ ដោយផ្សារភ្ជាប់ការអភិរក្សបេតិកភណ្ឌជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

top