ព័ត៌មាន

ឧទ្ទេសនាមសៀវភៅអំពីរលកនៃការប្រឆាំងជំទាស់នឹងសង្រ្គាមដ៏ឥតប្រយោជន៍របស់អាមេរិកនៅវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ២៨ នៃទិវាសន្តិភាពអន្តរជាតិ (ថ្ងៃទី ២១ ខែកញ្ញា ១៩៨១ - ថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០១៩) នាថ្ងៃទី ២០ ខែកញ្ញា សារមន្ទីរសំណល់សង្គ្រាម សហការជាមួយអង្គការអតីតយុទ្ធជនដើម្បីសន្តិភាពរបស់អាមេរិក (VFP) ប្រចាំនៅវៀតណាម បានរៀបចំពិធីឧទ្ទេសនាមអំពីសៀវភៅក្រោមចំណងជើងថា“ Waging peace in Vietnam” (រលកនៃសន្តិភាពនៅវៀតណាម) និងពិព័រណ៍តាំងបង្ហាញរូបថតក្រោមប្រធានបទ “រលកនៃការប្រឆាំងជំទាស់នឹងសង្រ្គាមដ៏ឥតប្រយោជន៍របស់អាមេរិកនៅប្រទេសវៀតណាម” ។
 


លោក Ron Carver ថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)

យោងតាមលោកស្រី Tran Xuan Thao នាយកសារមន្ទីរសំណល់សង្រ្គាមបានអោយដឹងថា សៀវភៅ“Waging peace in Vietnam” មានកម្រាស់ជិត ២៣៤ ទំព័រដែលគឺជាស្នាដៃនៃការចងក្រងរបស់លោក Ron Carver លោក David Cortright និងលោកស្រី Barbara Doherty ដែលសុទ្ធសឹងតែជាអតីតយុទ្ធជនអាមេរិក ធ្លាប់ចូលរួមក្នុងសង្គ្រាមនៅវៀតណាម។ សៀវភៅនេះនិងពិព័រណ៍រូបថតបានឆ្លុះបញ្ចាំងពីទាហាន និងអតីតយុទ្ធជនអាមេរិក ដែលប្រឆាំងជំទាស់នឹងសង្រ្គាមអាមេរិកនៅវៀតណាមក្នុងដំណាក់កាលឆ្នាំ ១៩៦៨ ដល់ ឆ្នាំ ១៩៧២ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top