ព័ត៌មាន

ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជួបសំណេះសំណាលជាមួយប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេស


ឧត្តមសេនីយ៍ លោក Nguyen Chi Vinh អញ្ជើញ​ជាអធិបតី​ជំនួប​ជួប​សំណេះ​សំណាល​
ជាមួយតំណាងស្ថាប័នវៀតណាមនៅឯបរទេស​ (រូបថតៈ qdnd) 

នារសៀល​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅទីស្នាក់​ការ​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម ឧត្តមសេនីយ៍ ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀតណាម បានអញ្ជើញ​ជួបសំណេះសំណាល​ជាមួយ​ប្រធាន​ស្ថាប័ន​តំណាង​នៅឯបរទេសអាណត្តិ ២០១៧-២០២០។

អញ្ជើញ​ថ្លែងមតិក្នុងពិធី លោក Nguyen Chi Vinh បាន ជូនពរឲ្យឯកអគ្គរដ្ឋទូត អគ្គកុងស៊ុល​ថ្មីដែលទើប នឹងបានតែងតាំងនឹងបំពេញល្អភារកិច្ច ដែល​បក្ស​និង​រដ្ឋ​ប្រគល់ រួមចំណែកសកម្មទៅក្នុងការលើក​កំពស់ឋានៈ របស់វៀតណាម លើ​ឆាក​អន្តរជាតិ ជាពិសេស នាំស្ថាប័នតំណាងនៅឯបរទេសក្លាយទៅជា ស្ពាន តភ្ជាប់និងជម្រុញទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសនានា។ លោក Nguyen Chi Vinh បានឲ្យដឹងថា នាពេលខាងមុខ វៀតណាមនឹង​បន្ត​បើក​ទូលាយ​ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសជិតខាង ប្រទេស អាស៊ាននានា ប្រទេសជាមិត្តភក្តិប្រពៃណី ប្រទេស​មហា​អំណាច​មួយ​ចំនួន​ ព្រម​​ទាំងបង្កើតយន្តការសហប្រតិបត្តិការជាមួយដៃគូថ្មី ឲ្យសមស្របទៅ​នឹង​ផលប្រយោជន៍​នយោបាយ ការពារជាតិ សន្តិសុខសារវ័ន្តនិង​យូរ​អង្វែង​របស់​ប្រទេស​ជាតិ៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​


top