ព័ត៌មាន

ឥណ្ឌូនេស៊ីរៀបចំសិក្ខាសាលាសមុទ្រខាងកើតលើកទី ៣០ ដើម្បី​ពិភាក្សា អំពីរាល់បញ្ហាប្រឈមរួម

សិក្ខាសាលានេះត្រូវបានរៀបចំឡើងតាមទម្រង់ អនឡាញ ផង និងផ្ទាល់មុខផង ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៦៧ រូប មកពីប្រទេស និងតំបន់ដែនដីចំនួន ១១ នៅសមុទ្រខាងកើត។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ីលោក Mahendra Siregar  (ប្រភព៖ ក្រសួងការបរទេសឥណ្ឌូនេស៊ី)

បន្ទាប់ពីត្រូវបានពន្យារពេល ដោយសារជំងឺរាតត្បាតកូវីដ ១៩ នៅឆ្នាំ ២០២០ នោះ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែតុលាឥណ្ឌូនេស៊ីបានរៀបចំសិក្ខាសាលាសមុទ្រខាងកើតលើកទី ៣០ ដើម្បីធ្វើការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នា ក្នុងការឆ្លើយតបនឹងរាល់បញ្ហាប្រឈមរួមនៅដែនសមុទ្រខាងកើត។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងតាមទម្រង់អនឡាញផង និងផ្ទាល់មុខផង ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៦៧ រូប មកពីប្រទេស និងតំបន់ដែនដីចំនួន ១១ នៅសមុទ្រខាងកើត។ នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានធ្វើការពិភាក្សាលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នាជាច្រើន រួមមានផលប៉ះពាល់ ការបន្សាំ និងគោលនយោបាយស្ដីពីការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់ការកើនឡើងនៃនីវ៉ូទឹកសមុទ្រចំពោះសហគមន៍ជាប់ឆ្នេរសមុទ្រនៅដែនសមុទ្រខាងកើត។ ក្រៅពីនេះ បញ្ហាផ្សេងៗទៀតដូចជាខឿនសេដ្ឋកិច្ចបៃតង និងកំទេចកំទីប្លាស្ទិកនៅសមុទ្រខាងកើតក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top