ព័ត៌មាន

ឥណ្ឌូណេស៊ីអំពាវនាវអន្តរជាតិឱ្យមានការជួយឧបត្ថម្ភជំនះពុះពារនូវផលវិបាក ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី


ឥណ្ឌូណេស៊ីអំពាវនាវអន្តរជាតិឱ្យមានការជួយឧបត្ថម្ភជំនះពុះពារនូវផលវិបាកដោយសារគ្រោះរញ្ជួយដី
និងរលកយក្សស៊ូណាមីនៅទីក្រុង Palu កោះ Sulawesi ប្រទេសឥណ្ឌូណេស៊ី


នាថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៨ ក្នុងសេចក្តីប្រកាសមួយថ្នាក់ដឹកនាំគណៈកម្មាធិការសម្របស្រួលវិនិយោគឥណ្ឌូនេស៊ី (BKPM) លោក Tom Lembong បានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានអនុញ្ញាតឲ្យទទួល ជំនួយពីអន្តរជាតិដើម្បីបម្រើកិច្ចការជួយទប់ទល់និង ជំនះពុះពាររាល់ការខូចខាតដោយគ្រោះមហន្តរាយនេះ។

មានស្ថាប័នផ្តល់ជំនួយឧបត្ថម្ភនិងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនក៏បានប្រកាសថានឹងត្រៀមខ្លួនផ្តល់ជំនួយ​ចាំបាច់ដល់ប្រទេសឥណ្ឌូនេស៊ីក្នុងការជួយសង្គ្រោះនិងស្តារឡើវិញរហេដ្ឋារចនាសម្ព័ន្ធផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top