ព័ត៌មាន

ឥណ្ឌូណេស៊ីរៀបចំដំណើរនាំទីម័រឡេស្តេចួលជាសមាជិកអាស៊ាន

ជាគោលការណ៍ ទីម័រខាងកើតត្រូវបានព្រមទទួលជាសមាជិកអាស៊ាន។ ដំណើរការក្លាយទៅជាសមាជិកពេញសិទ្ធិកំពុងត្រូវបានត្រៀមរៀបចំ នាំមុខគេគឺឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ាន។
នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Taur Matan Ruak (ឆ្វេង) ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ។ រូបថត៖ Antara

ក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំនេះ ឥណ្ឌូនេស៊ីកំពុងរៀបចំផែនការជួយសម្រួលទីម័រឡេស្តេបានក្លាយទៅជាសមាជិកពេញសិទ្ធិរបស់សមាគម។ ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី១៣ ខែកុម្ភៈ ជាមួយនាយករដ្ឋមន្ត្រីទីម័រខាងកើតលោក Taur Matan Ruak នៅវិមាន Bogor ខេត្ត Java ខាងកើត ឥណ្ឌូនេស៊ី ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានឲ្យដឹងថា៖ ជាគោលការណ៍ ទីម័រខាងកើតត្រូវបានព្រមទទួលជាសមាជិកអាស៊ាន។ ដំណើរការក្លាយទៅជាសមាជិកពេញសិទ្ធិកំពុងត្រូវបានត្រៀមរៀបចំ នាំមុខគេគឺឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ាន។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បានបង្ហាញជំនឿជាក់ថា ការដែលទីម័រឡេស្តេក្លាយទៅជាសមាជិកអាស៊ាននឹងរួមចំណែកធានាស្ថិរភាព និងវិបុលភាពរបស់តំបន់ផងដែរ៕


top