ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានអញ្ជើញអធិបតីក្នុងពិធីទទួលបដិសណ្ឋាកិច្ចជូនចំពោះអគ្គលេខាធិការបក្ស លោក To Lam ។ រូបថត៖ VNA
នារសៀលថ្ងៃទី ១០ មីនា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ប្រធានាធិបតី Prabowo Subianto ប្រធានគណបក្សចលនាឥណ្ឌូណេស៊ីមហិមា (Gerindra) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានាធិបតី - វិមាន Merdeka ប្រទេសឥណ្ឌូនេស៊ី។
នៅវេលាម៉ោង ១៦ និង ៤៥ នាទីល្ងាចម៉ោងក្នុងស្រុក អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលក្នុងវិមានប្រធានាធិបតី ដែលអមដោយសំឡេងស្គរនិងត្រែដ៏រស់រវើក ក្រុមពិធីរបស់ឥណ្ឌូនេស៊ីបានរាំរបាំប្រពៃណី ទទួលស្វាគមន៍លោកអគ្គលេខាបក្ស លោកជំទាវភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាម។ ទន្ទឹមនឹងនោះ កាំភ្លើងធំចំនួន ២១ ដើមត្រូវបានបាញ់បង្ហោះយ៉ាងអធិកអធម ស្វាគមន៍លោកអគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។
បន្ទាប់ពីពិធីស្វាគមន៍ ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញជួបដោយឡែក និងបានដំណើរការកិច្ចពិភាក្សាកម្រិតខ្ពស់ ដោយពិភាក្សានិងស្នើដំណោះស្រាយ ដើម្បីបន្តថែរក្សា អភិវឌ្ឍន៍ និងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតខ្ពស់ថ្មី៕