ព័ត៌មាន

ឥណ្ឌាជួយឧបត្ថម្ភលើគម្រោងធនធានទឹកចំនួន ៧ សម្រាប់ខេត្តចំនួន ៤ នៃតំបន់ដីសណ្តទន្លេ Cuu Long

នាថ្ងៃទី ២៣ ខែកញ្ញា នៅទីក្រុង Can Tho បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ជួយឧបត្ថម្ភដល់ការអភិវឌ្ឍធនធានទឹកលើតំបន់ដីសណ្ដទន្លេ Cuu Long។

ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថត៖  baodautu.vn)


តាមនោះ រដ្ឋាភិបាលឥណ្ឌាបានផ្តល់ជំនួយលើគម្រោងចំនួន ៧ ស្តីពីការគ្រប់គ្រងធនធានទឹក ក្នុងខេត្តចំនួន ៤ នៃតំបន់ដីសណ្តទន្លេ Cuu Long រួមមាន ខេត្ត Ben Tre, ខេត្ត Hau Giang, ខេត្ត Kien Giang និងខេត្ត Kien Giang ដោយថវិកាសរុប ៣៥០.០០០ ដុល្លារ។

នៅក្នុងពិធីនេះ អគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន ៧ គម្រោង ដោយមានតំណាងខេត្តទាំង ៤ ខាងលើ (គម្រោងនីមួយៗមានថវិការសរុប ៥ ម៉ឺនដុល្លារ)។

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតឥណ្ឌាលោក Pranay Verma បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គឺជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងឥណ្ឌានិងវៀតណាម។ ទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរបានក្លាយជាគំរូជោគជ័យមួយនៃការគាំទ្រស្ថាប័ននិងការកសាងសមត្ថភាពនៅក្នុងវិស័យចម្រុះជាច្រើនឆ្នាំមកហើយ ក្នុងនោះមានមជ្ឈមណ្ឌលស្រាវជ្រាវឈានមុខដូចជា វិទ្យាស្ថានស្រូវនៃតំបន់ដីសណ្តទន្លេ Cuu Long ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top