ព័ត៌មាន

ឥណ្ឌាចាត់ទុកវៀតណាមជាដៃគូដ៏សែនសំខាន់ក្នុងគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅភាគខាងកើត

ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក Rajnath Singh បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការ អញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម។
  រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh។ (រូបថត៖ baoquocte.vn)  
  ទិដ្ឋភាពនៅជំនួបពិភាក្សាការងារទ្វេភាគី។ (រូបថត៖ baoquocte.vn)  

នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការក្រសួងការពារប្រទេស លោករដ្ឋមន្ត្រី Phan Van Giang បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍លោករដ្ឋមន្ត្រី Rajnath Singh។ នៅក្នុងជំនួបពិភាក្សាការងារបន្ទាប់ពីពិធីស្វាគមន៍ លោករដ្ឋមន្ត្រី Rajnath Singh បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិគឺជាសសរស្តម្ភដ៏សំខាន់មួយ ដែលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាង វៀតណាម និងឥណ្ឌា ហើយ ឥណ្ឌាចាត់ទុកវៀតណាមជាដៃគូដ៏សែនសំខាន់ក្នុងគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅភាគខាងកើត។ ពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបាន ឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តឯកសារ និងកិច្ចព្រមព្រៀងដែល បានចុះហត្ថលេខា។

ស្ដីពីស្ថានភាពពិភពលោក និងតំបន់ ក៏ដូចជាបញ្ហាដែលជាកង្វល់រួម ភាគីទាំងពីរ បានចែករំលែកទស្សនៈអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិ ភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត; ការដោះស្រាយ ជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ; ការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយជំរុញការចរចាដើម្បីសម្រេចបាននូវក្រមប្រតិបត្តិនៅ សមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាកក់ស្ដែង ស្របតាមច្បាប់ អន្តរជាតិ។

បញ្ចប់ជំនួបពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីទំនាក់ទំនងភាពជាដៃគូលើវិស័យការពារជាតិវៀតណាម-ឥណ្ឌារហូតដល់ឆ្នាំ ២០៣០ និងអនុស្សរណៈយោគយល់គ្នាស្តីពីការជួយឧបត្ថម្ភគ្នាទៅវិញទៅមកខាង ភស្តុភាររវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕


top