អ្នកស្ម័គ្រចិត្ត ៨.៨០០ នាក់មកពីសាកលវិទ្យាល័យ មហាវិទ្យាល័យ និងឃុំ សង្កាត់ក្នុងតំបន់ បានចូលរួមក្នុងកម្មវិធីនេះ។
សម្ព័ន្ធយុវជនហាណូយ ប្រគល់ឯកសណ្ឋានជូនអ្នកស្ម័គ្រចិត្ត (រូបថត៖ VOV)
នាយប់ថ្ងៃទី ១៦ សីហា នៅកីឡដ្ឋាន
Hang Day (នៃទីក្រុងហាណូយ) សម្ព័ន្ធយុវជនទីក្រុងហាណូយបានរៀបចំកម្មវិធី
“ជួបអ្នកស្ម័គ្រចិត្តបម្រើក្នុងជួរសកម្មភាពអបអរសាទរខួបលើកទី
៨០ នៃបដិវត្តខែសីហាជោគជ័យ (១៩ សីហា ១៩៤៥ – ១៩ សីហា ២០២៥)
និងទិវាបុណ្យជាតិ វៀតណាម (២ កញ្ញា ១៩៤៥- ២ កញ្ញា ២០២៥)។ អ្នកស្ម័គ្រចិត្ត
៨.៨០០ នាក់មកពីសាកលវិទ្យាល័យ មហាវិទ្យាល័យ និងឃុំ សង្កាត់ក្នុងតំបន់
បានចូលរួមក្នុងកម្មវិធីនេះ។
ថ្លែងមតិក្នុងជំនួបនេះ
លេខាសម្ព័ន្ធយុវជនទីក្រុង ប្រធានសមាគមនិស្សិតទីក្រុងហាណូយ លោក Nguyen
Tien Hung សង្ឃឹមថា សមាជិក សម្ព័ន្ធយុវជន
និងយុវជននឹងលើកតម្កើងស្មារតីស្ម័គ្រចិត្តនិងវិជ្ជាជីវៈ រួមវិភាគ
ទានដល់ជោគជ័យនៃពិធីបុណ្យដ៏ធំនេះ។
នៅកម្មវិធីនោះ
សម្ព័ន្ធយុវជនហាណូយបានប្រគល់ជូនឯកសណ្ឋានដូចជា អាវ មួក កាតស្ម័គ្រចិត្ត។ល។
រៀបចំការបណ្តុះបណ្តាលសម្រាប់អ្នកស្ម័គ្រចិត្តលើការជួយរក្សាសណ្តាប់ធ្នាប់ សន្តិសុខ ការធានាអនាម័យបរិស្ថាន ការណែនាំផ្លូវរត់គេចពីគ្រោះថ្នាក់ បញ្ចូនជនរងគ្រោះ
ការសង្គ្រោះបឋម; កំណត់ចំណាំនៅពេលបំពេញភារកិច្ច សីលធម៌ វិន័យ
និងធានាសុវត្ថិភាព៕