ស្ថិតក្នុងក្របខណ្ឌនៃគម្រោងរចនាម៉ូដសម្លៀកបំពាក់ដែលយកគំនិតពីសត្វពិសិដ្ឋទាំងបួនក្នុងជំនឿវប្បធម៌នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលជានិមិត្តរូបនៃសំណាងល្អ និងសេចក្តីសុខគឺ៖ នាគ ម៉ុងសាយ អណ្តើក និងហង្ស។
នៅពេលនិយាយអំពីអ្នករចនាម៉ូដសម្លៀកបំពាក់ញ៉ឹតធឹក (Nhat Thuc) គេនឹងនិយាយអំពីកម្រងម៉ូដសម្លៀកបំពាក់ពិសេសៗដូចជា រឿងល្ខោនបុរាណ អាយ៉ងទឹក ផ្កាលើភ្នំ សេរ៉ាមិច អក្សរក្បាច់ សូត្រសរសៃឈូក ពណ៌នៃម៉ូដសម្លៀកបំពាក់ សត្វកុក ពណ៌បៃតងនៅតំបន់ព្រៃភ្នំ... អ្នករចនាម៉ូដសម្លៀកបំពាក់ ញ៉ឹតធឹក (Nhat Thuc) មានចំណង់ចំណូលចិត្តយ៉ាងធំចំពោះឈុតសម្លៀកបំពាក់ប្រពៃណី។គាត់តែងតែនាំមកនូវឈុតអាវផាយដោយមានរចនាបទថ្មីប្លែក សម្លៀកបំពាក់គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែនៅតែរក្សាបាននូវលក្ខណៈពិសេស និងភាពសុភាពរាបសារបស់ប្រជាជនវៀតណាម ដោយការបញ្ចូលធាតុផ្សំប្រពៃណី ក្បាច់រចនានៃវប្បធម៌បុរាណ និងរូបភាពប្រជាប្រិយយ៉ាងប៉ិនប្រសប់ចូលក្នុងម៉ូដអាវផាយនីមួយៗ។ តាមរយៈនោះ បង្ហាញបាននូវរចនាបទម៉ូដសម្លៀកបំពាក់ ដែលពោរពេញដោយលក្ខណៈដោយឡែករបស់ខ្លួន។
អ្នករចនាម៉ូដសម្លៀកបំពាក់ ញឹតធឹក (Nhat Thuc) និងអ្នកបង្ហាញម៉ូដសម្លៀកបំពាក់ស្វាគមន៍ទស្សនិកជន។
អ្នករចនាម៉ូដសម្លៀកបំពាក់ ញឹតធឹក (Nhat Thuc) បានឱ្យដឹងថា អណ្តើកគឺជានិមិត្តរូបនៃភាពស្ថិតស្ថេរ អមតៈ អាយុយឺនយូរ។ ដូច្នេះហើយ ប្រជាជនតែងតែនិយាយថា "រស់យូរដូចអណ្តើក"។ នៅក្នុងវត្តអារាមរបស់ប្រជាជនវៀតណាម គេតែងតែឃើញរូបសត្វអណ្ដើកទទូរសត្វក្រៀល។ នេះគឺជានិមិត្តសញ្ញាមួយសម្រាប់តុល្យភាពនៃយិន យ៉ាង ស្ថិរភាព។ ឬនិមិត្តសញ្ញាអណ្តើកទទូរសិលាចារឹក ដូចជាសិលាចារឹតឆ្លាក់ឈ្មោះបណ្ឌិត ក្នុងវ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) ដែលមានអត្ថន័យថា ឈ្មោះរបស់អ្នកជាបណ្ឌិតនឹងបានកត់ត្រាពីជំនាន់មួយទៅជំនាន់មួយជារៀងរហូត។អណ្តើកមានស្នូកនៅលើខ្នង ដែលជានិមិត្តរូបនៃផ្ទៃមេឃ និងផ្នែកស្នូករាបស្មើនៅខាងក្រោមតំណាងឲ្យផែនដី។ ដោយសារតែអត្ថន័យដ៏ពិសិដ្ឋទាំងនោះ គាត់បានទាញយករូបភាពនេះបញ្ចូលទៅក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់មួយ ដែលមានឈ្មោះថា "show អណ្ដើក (Quy) " រួមទាំង កម្រងម៉ូដសម្លៀកបំពាក់ចំនួន ៣ ដែលមានរចនាបទខុសគ្នាទាំងស្រុង ប៉ុន្តែនៅតែរក្សាបាននូវស្មារតីវប្បធម៌ប្រពៃណី។
ឈុតសម្តែងសិល្បៈបើកកម្មវិធី។
កម្រងម៉ូដសម្លៀកបំពាក់ “អាវផាយ អណ្ដើក (Quy)” ត្រូវបានអ្នករចនាម៉ូដសម្លៀកបំពាក់ ញឹតធឹក (Nhat Thuc) ប្រើប្រាស់រូបភាពអណ្តើកក្នុងរាជកាល ង្វៀន (Nguyen) រួមផ្សំជាមួយនឹងក្បាច់រចនាក្នុងសម័យ ដាយវៀត (Dai Viet) ដូចជា ភ្នំបីទឹកបី, ពពក រលកទឹក… ដាក់បញ្ចូលក្នុងអាវផាយប្រពៃណី។ ទាំងនេះគឺជាម៉ូដអាវផាយបានបង្ហាញ ដ៏គួរឱ្យចាប់អារម្មណ៍ ដែលពោរពេញដោយលក្ខណៈរាជវាំង ថ្លៃថ្នូរ និងឫទ្ធានុពល។អ្នករចនាម៉ូដសម្លៀកបំពាក់ ញឹតធឹក (Nhat Thuc) (អាវពណ៌ខៀវ) ក៏បានចូលរួមក្នុងឈុតសម្តែងសិល្បៈមួយក្នុងកម្មវិធី បង្កើនតម្លៃនៃកម្រងម៉ូដសម្លៀកបំពាក់អណ្ដើក (Quy) ។
ទន្ទឹមនឹងនោះ កម្រងម៉ូដសម្លៀកបំពាក់ "អណ្ដើក (Quy) សម្រាប់ពិធីជប់លៀង" គឺជាម៉ូដសម្លៀកបំពាក់ដែលមានរចនាបទតាមបែបអាស៊ី ជាមួយនឹងរូបភាពអណ្តើកទទូរសាស្រ្តជិះរលក និង ភ្នំបីទឹកបី ក្នុងរាជកាលង្វៀន (Nguyen)។ ជាមួយនឹងពណ៌ស ខៀវ និងប្រាក់ ម៉ូដសម្លៀកបំពាក់ក្នុងកម្រងម៉ូដសម្លៀកបំពាក់នេះ រួមមានបណ្ដាម៉ូដសម្លៀកបំពាក់តំណាងឱ្យធាតុទឹក។
អ្នកបង្ហាញម៉ូដសម្លៀកបំពាក់ សម្ដែងរួមផ្សំនឹងកាយវិការ បង្កើនសម្រស់សម្លៀកបំពាក់ក្នុងកម្រងម៉ូដសម្លៀកបំពាក់ អណ្ដើក (Quy)។
ចំពោះកម្រងម៉ូដសម្លៀកពាក់ "អណ្ដើក (Quy) បុគ្គលិកលក្ខណៈ" របស់អ្នករចនាម៉ូដសម្លៀកបំពាក់ ញឹតធឹក (Nhat Thuc) បានបញ្ចូលធាតុផ្សំ បុគ្គលិកលក្ខណៈ និងក្បាច់រចនាបែបប្រជាប្រិយ ដើម្បីនាំព្រលឹងចូលក្នុងម៉ូដសម្លៀកបំពាក់នីមួយៗ។ កម្រងម៉ូដសម្លៀកបំពាក់ "អណ្ដើក (Quy) បុគ្គលិកលក្ខណៈ" រួមមាន ម៉ូដសម្លៀកបំពាក់ដ៏គួរឱ្យចាប់អារម្មណ៍ រឹងមាំ និងទំនើប ប៉ុន្តែនៅតែមានវប្បធម៌ប្រពៃណី។
ជាពិសេស នៅក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់របស់អ្នករចនាម៉ូដសម្លៀកបំពាក់ ញឹតធឹក (Nhat Thuc) ទស្សនិកជននឹងឃើញភាគច្រើននៃអ្នកបង្ហាញម៉ូដសម្លៀកបំពាក់គឺសុទ្ធតាំជាកុមារ។ ភាពពិសេសនេះកើតចេញពីខណៈពេលសង្គមមានការរីកចំរើន តម្លៃវប្បធម៌ប្រពៃណីមួយថ្ងៃកាន់តែរលាយសូន្យជាបណ្តើរៗ ជាពិសេសសម្រាប់កុមារដែលមិនស្រូវស្គាល់ទម្រង់សិល្បៈវប្បធម៌បុរាណ។ ដូច្នេះហើយ អ្នករចនាម៉ូដសម្លៀកបំពាក់ ញឹតធឹក (Nhat Thuc) បានបង្ហាញកម្រងម៉ូដសម្លៀកបំពាក់ជាច្រើន ហើយជារៀងរាល់ឆ្នាំ គាត់តែងរៀបចំកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់សម្រាប់ក្មេងៗ ដើម្បីឱ្យពួកគេស្វែងយល់បន្ថែមអំពីតម្លៃប្រពៃណីរបស់ជាតិ៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ ថាញយ៉ាង /VNP
ប្រែសម្រលដោយង្វៀនយ៉ាង