ព័ត៌មាន

អ្នកនេសាទនៅភាគកណ្តាលវៀតណាមប្រឆាំងនឹងសកម្មភាពទាំងទទឹងទទែងរបស់ចិន

 សមាគមជលផលវៀតណាម អ្នក​នេសាទ​វៀតណាម ថ្កោលទោស​និង​ប្រឆាំង​ជំទាស់​នឹង​សកម្មភាព​ទាំង​ទទឹង​ទទែង​នេះរបស់​ចិន។ 
 
ព័ត៌មានស្តីពីនា​វានេសាទរបស់អ្នកនេសាទខេត្ត Quang Ngai ត្រូវកម្លាំងប៉ូលិសសមុទ្រចិនរារាំង បុកនិងបង្កឱ្យ​មាន​អសន្តិសុខ​ដល់អ្នកនេសាទ រំលោភបំពានអធិបតេយ្យភាពដែនសមុទ្ររបស់ វៀតណាម គឺរំលោភបំពាន​ច្បាប់វៀត​ណាម​និងច្បាប់អន្តរជាតិ។ សមាគមជលផលវៀតណាម អ្នកនេសាទវៀតណាមថ្កោល​ទោសនិង​ប្រឆាំង​ជំទាស់​នឹងសកម្មភាពទាំងទទឹងទទែងនេះរបស់ចិន។ អ្នកនេសាទ​ជាច្រើន​បានសម្តែង​ការមិន​សប្បាយ​ចិត្តដោ​យនិយាយ​ថា សកម្មភាពបង្ករឿងហេតុរបស់ចិនត្រូវបានធ្វើឡើងម្តងហើយម្តងទៀតនិងកើនឡើងជាបន្តបន្ទាប់ ដែល​បណ្តាលឱ្យខាត បង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់អ្នកនេសាទ ជាពិសេស រំលោភ​លើអ​ធិបតេយ្យ​ភាព​ដែន​សមុទ្រ​​របស់​វៀតណាម រំលោភច្បាប់វៀតណាមនិងច្បាប់អន្តរជាតិ រួមទាំងបង្កអសន្តិសុខដល់អ្នកនេ សាទ​ទៀត​ផង​​។

នាថ្ងៃ​ទី​​១៣ ​ខែ​មិថុនា ​សមាគមជលផលវៀតណាមបានផ្ញើឯកសា​រទៅកាន់ខុ​ទ្ទកាល័យរដ្ឋាភិបាល គណៈ​កម្មាធិការ​​កិច្ចការបរទេស​មជ្ឈិម​ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនប​ទនិងក្រសួងការ​បរទេស។ សមាគមន៍​ជលផល​​វៀតណាម​ ថ្កោលទោសនិងប្រឆាំងជំទាស់នឹងសកម្មភា​ពដែលមិនសមហេតុផល​របស់ចិន ដែល​បង្ក​គ្រោះថ្នាក់​​ដល់​អាយុ​ជីវិតនិងការខូចខាតទ្រព្យស​ម្បត្តិ​ របស់អ្នកនេសាទវៀតណាម នៅពេល​នេសាទ​ក្នុង​តំបន់​សមុទ្រ​របស់​វៀត​ណាម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top