ព័ត៌មាន

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ប្រឆាំងជំទាស់នឹងការចេញផ្សាយ បម្រាមនេសាទរបស់ចិននៅសមុទ្រខាងកើត

ផ្នែកមួយនៃ វិសាលភាពក្នុងបម្រាមនេសាទ បានរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម ដែលត្រូវបានកំណត់ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ កិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំដែនឈូងសមុទ្រ តុងកឹង (Tonkin Gulf) រវាងវៀតណាមនិងចិន ដែលបានចុះហត្ថលេខានៅឆ្នាំ ២០០០។

នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់ វៀតណាមចំពោះការដែលប្រទេសចិនបានចេញបម្រាមនេសាទរយៈពេល ៣ ខែ នៅសមុទ្រខាងកើត រួមទាំងដែនទឹករបស់វៀតណាមផងដែរនោះ អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ គោលជំហររបស់ វៀតណាមចំពោះ បម្រាមនេសាទរបស់ចិននៅសមុទ្រខាងកើតគឺខ្ជាប់ខ្ជួន ហើយត្រូវ បានបញ្ជាក់យ៉ាងច្បាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ តាមនោះ ផ្នែកមួយនៃ វិសាលភាពក្នុងបម្រាមនេសាទ បានរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម ដែលត្រូវបានកំណត់ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ កិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំដែនឈូងសមុទ្រ តុងកឹង (Tonkin Gulf) រវាងវៀតណាមនិងចិន ដែលបានចុះហត្ថលេខានៅឆ្នាំ ២០០០។

វៀតណាមតម្រូវឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើដែនទឹករបស់ខ្លួន នៅពេលដាក់ ពង្រាយវិធានការអភិរក្សធនធានជីវសាស្ត្រនៅតំបន់សមុទ្រខាងកើត មិនបង្កភាព ស្មុគស្មាញដល់ស្ថានភាព រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់នៅ តំបន់សមុទ្រខាងកើត៕


top