ព័ត៌មាន

អ្នកនាំពាក្យក្រសួងការបរទេសថៃ៖ វៀតណាមជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់តំបន់អាស៊ីអាគ្នេយ៍

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានអះអាងពីប្រការនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅប្រទេសថៃ មុនដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃនិងចូលរួមសប្តាហ៍ជាន់ខ្ពស់ APEC ២០២២ របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា។
  អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat។ (រូបថត៖ VOV)  

លោក Tanee Sangrat បានចាត់ទុកថា លើវិស័យសេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្ត្រ វៀតណាមមិនត្រឹមតែជាដៃគូសំខាន់របស់ថៃ និងតំបន់អាស៊ីអាគ្នេយ៍ដីគោកប៉ុណ្ណោះទេ ថែមទាំងនៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូលទៀតផង។ ជាទូទៅ វៀតណាមដើរតួនាទីយ៉ាងសំខាន់ ជាសមាជិកសំខាន់ និងជាដៃគូសេដ្ឋកិច្ចសំខាន់ក្នុង APEC។ នាពេលកន្លងទៅ វៀតណាមក៏ធ្លាប់ជាម្ចាស់ផ្ទះរៀបចំ APEC ផងដែរ។ ដោយហេតុនេះ ថៃនិងវៀតណាម ក៏ដូចជាបណ្ដាខឿនសេដ្ឋកិច្ចសមាជិក APEC កំពុង នឹងសហការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីជំរុញខឿនសេដ្ឋកិច្ចជាសមាជិកអភិវឌ្ឍន៍ប្រកបដោយចីរភាពថែមទៀតនាពេលអនាគត៕


top