ព័ត៌មាន

អ្នកថតរូបល្បីឈ្មោះ Nick Ut អញ្ជើញមកសួរសុខទុក្ខកាសែតរូបភាពវៀតណាម

រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ម្ចាស់រូបថតល្បីឈ្មោះ “Napalm Girl” (កុមារ Napalm) Nick Ut បានអញ្ជើញមកសួរសុខទុក្ខ និងសំណេះសំណាលជាមួយនឹងអ្នកសារព័ត៌មាន អ្នករៀបរៀងកាសែតរូបភាពវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាឱកាសលោកអញ្ជើញមកទស្សនានៅវៀតណាម។
និពន្ធនាយក​កាសែតរូបភាពវៀតណាម ង្វៀន​ ថាំង (Nguyen Thang) ​ឧទ្ទេសនាម​ជាមួយនឹង​អ្នក​ថតរូប​ Nick Ut​ អំពី​ទំព័រ​ក្រប​​កាសែត​រូបភាព​វៀតណាម​។ រូបថត៖ កាសែតរូបភាពវៀតណាម​ 
អ្នក​ថតរូប​ Nick Ut​ អំណាន​​ស្នាដៃ​កា​សែត​បោះពុម្ព​របស់​កាសែត​រូបភាពវៀតណាម​។ រូបថត៖ កាសែតរូបភាពវៀតណាម​
អ្នក​ថតរូប Nick Ut​ មើល​ website កាសែតរូបភាពវៀតណាម​។ រូបថត៖ កាសែតរូបភាពវៀតណាម​

ចំពោះ​អ្នក​សារព័ត៌មាន​ អ្នក​រៀប​រៀង​កាសែតរូបភាពវៀតណាម​ ជា​កាសែត​ការទូតរបស់​​ជាតិ​ ជំនាញ​ខាង​​រូបភាព​តែមួយគត់​របស់​វៀតណាម​ នេះ​ជាឱកាស​​ប្រពៃ​​សន្តាប់​ការ​ចែក​រំលែក​ អំពី​រូបថត​ប្រវត្តិសាស្រ្ត​ក្រក្រើក​ពិភពលោក​៥០​ឆ្នាំ​​មុន​ អំពី​រូប​ថត​ព័ត៌មាន​ក៏ដូចជា​បទពិសោធន៍​បំពេញការងារ​នៅកន្លែង​កើត​ហេតុ​ របស់​​អតីត​អ្នកសារព័ត៌មាន​រូបថត ​ដែលធ្វើ​ការ​៥២ឆ្នាំ​នៅ​ទីភ្នាក់ងារ​ Associated Press (AP)

អ្នក​ថតរូប Nick Ut​ សំណេះសំណាល​ជាមួយនឹង​អ្នក​សារព័ត៌មាន​ អ្នក​រៀប​រៀង​របស់​កាសែតរូបភាព​វៀតណាម​។ រូបថត៖ កាសែតរូបភាព​វៀតណាម​

ក្នុង​កិច្ច​ជំនួប​ លោក​ Nick Ut​ បាន​ចែក​រំលែក​អំពីអារម្មណ៍​របស់​ខ្លួន ​ពេល​ថត​រូប​កុមារ​ ផាន​ ធី​គីម​ភុក​ (Phan Thi Kim Phuc) អាយុ​៩ឆ្នាំ​ ភិតភ័យ​រត់​ក្នុងស្ថានភាព​អាក្រាត​ នៅ​ពេល​ត្រូវ​រលាក់​ដោយ​ប៉ម Napalm​ និង​កុមារផ្សេងៗ​​ក៏ត្រូវ​រលាក់​ដោយ​ប៉ម​ Napalm របស់​អាមេរិកផង​ដែរ​​ នៅ​ស្រុក​ត្រាង​បាង​ (Trang Bang) ខេត្ត​តីនិញ​ (Tay Ninh) នៅ​ឆ្នាំ១៩៧២។ ពេល​ឃើញ​រូប​ថតនេះ ​នៅ​លើ​តុរបស់​លោក​ អ្នក​សារព័ត៌មាន​ថតរូប​របស់​ AP លោក Horst Faas អ្នក​ដែល​ពីរលើក​ទទួលបាន​រង្វាន់ Pulitzer ក៏បាន​យក​រូបថត​នេះ​​ផ្ញើ​ទៅ​ទីភ្នាក់ងារ​ដើម្បី​ចុះផ្សាយ​។ ថ្ងៃបន្ទាប់​ រូបថតនេះ​ក៏​មាននៅលើទំព័រទី​១របស់​កាសែត​អាមេរិក ក្រក្រើក​ពិភពលោក​។ កុមារ​ Napalm បាន​បង្ហាញ​ឱ្យ​ពិភពលោក បាន​ស្គាល់​អំពី​ការពិត​នៃសង្គ្រាម ដែល​អាមេរិក​ធ្វើចំពោះវៀតណាម​ នៅនាសម័យកាល​នោះ​ សង្រ្គាម​បាន​វាយ​ប្រហារ​នារី​និង​កុមារ​ដូចម្តេច​។

រូបថត “កុមារ​ Napalm” របស់អ្នក​ថតរូប​ Nick Ut​​។​ រូបថត៖ ម្ចាស់​រូបថត​ផ្តល់ជូន​

តាម​រយៈ​រូបថត កុមារ​ Napalm ​លោក​ Nick Ut​ ទទួល​បាន​រង្វាន់​ Pulitzer ជាជនជាតិ​​វៀតណាម​ដំបូង​​នៅសតវត្សរ៍​ទី​២០ ទទួលបាន​រង្វាន់មួយ​ក្នុង​ចំណោម​រង្វាន់​​កម្រ​ពិសេសបំផុត​របស់​កាសែត​។ រូបថតនេះ​​បាន​ជាប់​ចំណាត់ថ្នាក់​​លេខ​៤១ ក្នុង​ចំណោម​​១០០​​សន្លឹក​រូបថត​ ដែល​មាន​កម្លាំង​ឥទ្ធិពល​បំផុត​ក្នុង​អំឡុងពេល​៥០​ឆ្នាំ​។ រូបថត​ក៏បាន​រួមចំណែក​ជំរុញ​​ដល់ការ​បញ្ចប់​សង្គ្រាម​នៅវៀតណាម​។​

លោក​ Nick Ut​ ឱ្យ​ដឹងថា ​លោក​ក៏មាន​អនុស្សាវរីយ៍​ជាច្រើន​នៅអំឡុងពេល​ធ្វើការ​៥២ឆ្នាំ​នៅទីភ្នាក់ងារ​AP នៅ​ពេលថតរូប​​ការកាត់ក្តី​ដែល​​ពាក់ព័ន្ធដល់​សិល្បករ​​ល្បីឈ្មោះ​របស់​ Hollywood ដូចជា​លោក​ Pop Michael Jackson​ លោក Marlon Brando។ល។ ប៉ុន្តែកាលៈ​ទេសៈ​ថតរូប​ កុមារ​ Napalm នៅ​តែ​ដក់ជាប់​ក្នុង​បេះដុង​​លោក​ និង​ផ្លាស់ប្តូរ​ជីវិត​លោក​​ទាំងស្រុង​៕​

អ្នកថត​រូប ​ Nick Ut​ ថតរូប​អនុស្សាវរីយ៍​ ជាមួយនឹង​អ្នកសារព័ត៌មាន អ្នក​រៀប​រៀង​កាសែតរូបភាព​វៀតណាម​។ រូបថត៖ កាសែតរូបភាពវៀតណាម​
និពន្ធ​នាយក​កាសែតរូបភាព​វៀតណាម លោក ង្វៀន​ ថាំង (Nguyen Thang) ​ជូន​វត្ថុអនុស្សាវរីយ៍​ដល់អ្នក​ថតរូប​ Nick Ut​។ រូបថត៖ កាសែតរូបភាពវៀតណាម​

top