ព័ត៌មាន

អ្នកជំនាញឥណ្ឌាបានអះអាងថាវៀតណាមដើរតួនាទីសំខាន់ក្នុងវេទិកាសកលលោក

អត្ថបទពិនិត្យឡើងវិញនូវជោគជ័យរបស់វៀតណាមក្រោមការដឹកនាំរបស់បក្សនិងព្យាករណ៍ទំនាក់ទំនងវៀតណាម (រូបថត៖ VNA)
 

គេហទំព័ររបស់មូលនិធិអន្ដរជាតិ Vivekananda (VIF) កាលពីថ្ងៃទី ៣០ ខែមករា បានចុះផ្សាយអត្ថបទមួយរបស់ លោក Brig Vinod Anand អ្នកស្រាវជ្រាវជាន់ខ្ពស់នៅ VIF បានវាយតម្លៃពីសមិទ្ធិផលដ៏សំខាន់ដែលវៀតណាម សម្រេចបានក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងបានអះអាងថាទំនាក់ទំនងវៀតណាម - ឥណ្ឌានឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាផងដែរ។

អត្ថបទសរសេរនេះបានបន្ថែមទៀតថាមហាសន្និបាតលើកទី១៣ នៃបក្សកុម្មុយនិស្តវៀតណាមនឹងសម្រេចចិត្តជ្រើសតាំងថ្នាក់ដឹកនាំប្រទេសថ្មីដើម្បីកសាងផែនការនាពេលអនាគតនិងនាំវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ និងអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសនិងអង្គការពហុភាគី ផងដែរ។ ក្នុងបរិបទនោះ គួរតែក្រឡេកមើកឡើងវិញនូវសមិទ្ធិផលធំធេងដែល វៀតណាមទទួលបាន ក្រោមការដឹកនាំ របស់បក្សក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងការសមាហរណកម្មអន្តរជាតិក៏ដូចជាវិស័យផ្សេងៗទៀត។ បើយោងតាម លោក កត្តាសំខាន់បំផុតមួយដែលរួមចំណែកដល់ជោគជ័យរបស់វៀតណាមនាពេលបច្ចុប្បន្នគឺការអនុវត្តការផ្លាស់ប្តូរ ថ្មីកាលពីឆ្នាំ ១៩៨៦ ដែលនាំឱ្យមានការផ្លាស់ប្តូរសេណារីយ៉ូសេដ្ឋកិច្ចនៅវៀតណាម។

ទន្ទឹមនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច វៀតណាមបានបង្ហាញតួនាទីដឹកនាំសំខាន់ណាស់ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមក នេះនៅលើវេទិកាអន្តរជាតិ។ដូចនេះវៀតណាមនឹងអាចដើរតួនាទីជាអន្តរជាតិដ៏សំខាន់មួយសម្រាប់វេទិកាសកលលោក។ អត្ថបទបញ្ជាក់ថាឥណ្ឌានឹងបន្តសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំថ្មីរបស់វៀតណាមបន្ទាប់ពីមហាសន្និបាតលើកទី១៣របស់បក្ស។ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងកាន់តែមានការរីកចម្រើនយ៉ាងជាក់ស្តែងនិង និងពង្រីក ទាំងទ្រង់ទ្រាយនិងវិសាលភាពក្នុងប៉ុន្មានឆ្នាំខាងមុខនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top