ព័ត៌មាន

អ្នកជំនាញអាល្លឺម៉ង់មានការវាយតម្លៃជាវិជ្ជមានចំពោះស្ថានភាពសេដ្ឋកិច្ចវៀតណាម ឆ្នាំ ២០២១

អ្នកជំនាញសេដ្ឋកិច្ច លោក Daniel Muler (រូបថត៖ TTXVN)
 

អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅអាល្លឺម៉ង់ បានធ្វើការសម្ភាសន៍លោក Daniel Muler សេដ្ឋកិច្ចវិទូទទួលបន្ទុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៃសមាគម ធុរកិច្ចអាល្លឺម៉ង់នៅអាស៊ី - ប៉ាស៊ីហ្វិក អំពីស្ថានភាពសេដ្ឋកិច្ច វៀតណាមនៅឆមាសទីមួយនៃឆ្នាំ ២០២១។

អ្នកជំនាញសេដ្ឋកិច្ច  Daniel Müller បានចាត់ទុកថា បន្ទាប់ ពីការធ្លាក់ចុះនៃកំណើនក្នុងឆ្នាំ ២០២០ ដល់ ២,៩% ដោយសារជំងឺរាតត្បាតកូវីដ - ១៩ (ជាការថយចុះមានកម្រិតទាបបើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចពិភពលោក) រហូតមកដល់ពេលនេះ សេដ្ឋកិច្ចវៀតណាមកំពុងមានការងើបឡើងវិញយ៉ាងសកម្មនិងស្វាហាប់។ បើប្រៀបធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ តម្លៃទំនិញនាំចេញក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ កើនឡើង ២២% ហើយតម្លៃនៃការនាំចូលកើនឡើង ២៦,៣%។ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មវៀតណាមឈានដល់ ២០៦,៥ ពាន់លានដុល្លារអាមេរិក ដែលជាបរិមាណខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។ នៅពេលបច្ចុប្បន្ននេះ មិនទាន់ដឹងច្បាស់ថា តើរលកជំងឺរាត្បាតកូវីដ-១៩ នឹងជះឥទ្ធិពលដល់ប្រទេសវៀតណាមយ៉ាងដូចម្តេចទេ ប៉ុន្តែយោងតាមអ្នកជំនាញសេដ្ឋកិច្ច Daniel Müllerកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២១ ទំនងជានៅស្ថិតក្នុងកម្រិតមធ្យមភាគនៃបណ្តាឆ្នាំមុនពេលមានជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top