ព័ត៌មាន

អ្នកជំនាញអាមេរិកវាយតម្លៃថា៖ ត្រូវការពេល​វេលាជា​ច្រើន​ដើម្បីលុប​បំបាត់​សព្វាវុធ​នៅលើ​ឧបទ្វីបកូរ៉េ​

 សន្និសីទកំពូលរវាង​អាមេរិក និងកូរ៉េខាងជើងនៅសិង្ហបុរីបា​នប្រព្រឹត្តិទៅប្រកបដោ​យជោគជ័យ ហើយបើក​ចេញ​នូវកិច្ច​សន្ទនា​ជាក់​ស្ដែង រវាងប្រទេសទាំងពីរ ដើ​ម្បីឆ្ពោះទៅគោលដៅនាំមកនូវសន្តិភាពនៅ​លើឧបទ្វីបកូរ៉េ ប៉ុន្តែ​ដើម្បី​សម្រេចបាន​ដំណើរការលុប​បំបាត់នុយក្លេ​អ៊ែរនៅលើ ឧបទ្វីបកូរ៉េ គឺត្រូវកា​រពេលវេលាជាច្រើន។​
 
នេះគឺជាការអត្ថាធិប្បាយដែលត្រូវ​បាននាំចេញនៅក្នុងកិច្ចពិភា​ក្សាការងារមួយនៅ ​ញូវយ៉ករបស់​អាមេរិក​នាថ្ងៃទី​១៤ ​ខែ​មិថុនា​។ កិច្ចពិភាក្សា​នេះបានផ្តោតលើលទ្ធផលនសជំនួ​បជាប្រវត្តិសាស្ត្ររវាង ប្រធានា​ធិបតី​លោក  Donald​ Trump និងថ្នាក់ដឹកនាំ ស​.ប.ប.ក លោក Kim Jo​ng-un។ វាគ្មិន​ទាំងពីរ​នៅក្នុងកិច្ច​ពិភាក្សាការ​ងារ​នេះគឺជា​អ្នកជំនាញជើងចាស់អាមេរិកទទួល​បន្ទុ​កបញ្ហាកូរ៉េខាង​ជើង គឺប្រធាន អង្គការ ​Mansfield លោក Frank Jannuzi ​និង នាយកប្រតិបត្តិនៃគណកម្មាធិការជាតិទ​ទួលបន្ទុកកូរ៉េខាងជើ​ង លោក ​Keith Luse៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top