ព័ត៌មាន

អ្នកជំនាញអាមេរិករិះគន់ឥរិយាបថបង្ខិតបង្ខំរបស់ចិននៅសមុទ្រខាងកើត


 ប្រព័ន្ធនៃចង្កោមសេវាកម្មសេដ្ឋកិច្ច - វិទ្យាសាស្ត្រ - បច្ចេកទេស (ហៅកាត់ DK ១) មានទីតាំងនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខភាគខាងត្បូងនៃប្រទេសវៀតណាម (ប្រភព៖ TTXVN) 
 

លោក Gregory B. Poling នាយកកម្មវិធីអាស៊ីអាគ្នេយ៍និងគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រអាស៊ី (AMTI) នៃ​មជ្ឈមណ្ឌល​​សិក្សាយុទ្ធសាស្ត្រនិង​អន្តរជាតិ (AMTI) បានវាយតម្លៃថា ​ចិនកំពុង​អនុវត្ត​យុទ្ធសាស្ត្រ​រយៈ​ពេល​យូ​រអង្វែង​មួយនិងឥតប្រែប្រួលដើម្បីបង្ខិតបង្ខំឱ្យប្រទេសនានា លះបង់សិទ្ធិស្រប​ច្បាប់​របស់​ខ្លួន​នៅ​សមុទ្រ​ខាង​កើត​។
 
ចំពោះមុខ​បម្រែបម្រួលដ៏តានតឹងនាពេលបច្ចុប្បន្ននេះនៅសមុទ្រខាងកើត ជាពិសេសបន្ទាប់ពីការដែល ចិនបាន​បញ្ចូននាវាស្ទង់ប្រេង  Haiyang-8  និងនាវាអមការពារចូលមកតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) មួយចំនួន​របស់វៀតណាមនោះ លោក Gregory B. Poling នាយកកម្ម​វិធីអាស៊ី​អាគ្នេយ៍និង​គំនិតផ្តួច​ផ្តើម​តម្លាភាព​ដែន​សមុទ្រអាស៊ី (AMTI) នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (AMTI) បានវាយតម្លៃថា ចិនកំពុង​អនុវត្តយុទ្ធសាស្ត្ររយៈពេលយូរអង្វែងមួយនិងឥតប្រែប្រួលដើម្បីបង្ខិតបង្ខំឱ្យប្រទេសនានា លះបង់​សិទ្ធិ​ស្រប​ច្បាប់របស់ខ្លួននៅសមុទ្រខាងកើត។ ទង្វើនេះរបស់ចិនកំពុងក្លាយជាបញ្ហាប្រឈមខ្លាំងឡើង ខណៈពេល​ដែល ចិនបានដាក់ពង្រាយនាវាជាច្រើនទៀតនៅក្នុងសមុទ្រខាងកើតតែម្តង។ ក្នុងបរិបទនេះ អ្នកជំនាញ​ Poling បានផ្តល់អនុសាសន៍ សូមអោយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ចាំបា​ច់​ត្រូវ​បង្ហាញ​នូវ​ទស្សនៈ​យ៉ាង​ច្បាស់​លាស់ ក្នុងការការពារសិទ្ធិស្របច្បាប់ អនុ លោមតាមច្បាប់អន្តរជាតិ។
 
ចែករំលែក​ទស្សនៈដូចគ្នានឹងលោក Poling, លោកសាស្រ្តាចារ្យ Stein Tonnesson មកពីវិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សន្តិភាព​ Oslo ក៏បានចាត់ទុកថា ការដែលចិនបានរារាំងប្រទេសនានា មិនអោយប្រតិបត្តិការ សកម្ម​ភាព​ស្រប​ច្បាប់នៅ​សមុទ្រខាងកើត ក៏ដូច​ជាការ​ជ្រៀតជ្រែក​ក្នុងសកម្មភាព​ធ្វើអាជីវកម្ម​ប្រេងឧស្ម័ន​របស់​វៀត​ណាម​ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់​មុខរបស់ខ្លួន មានលក្ខណៈជាប្រព័ន្ធ។ ហេតុ​ដូច្នេះ បណ្តាប្រទេស​នៅអាស៊ីអាគ្នេយ៍​ ចាំបា​ច់ត្រូវខិតខំប្រឹងប្រែងជួប​សន្ទនា ដើម្បីឆ្ពោះទៅរ​កដំ​ណោះស្រាយ​សមហេតុ​ផល​និង​ជាក់​ស្តែង​ជាង
 
ក្នុងពេល​ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ Kavi Chongkittavorn នៃវិទ្យាស្ថាន​សិក្សាយុទ្ធ​សាស្ត្រនិង​អន្តរជាតិ​នៃសាក​លវិ​ទ្យាល័យ Chulalongkorn (ថៃ) បានមានប្រសាស ន៍ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ រួម​ទាំង​ចាប់​​ផ្តើម​អាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០​២០ -២០២១ វៀត​ណាមនឹង​មាន​ឋានៈ​ខ្ពង់​ខ្ពស់​សម្រាប់​ការជំរុញ​កិច្ចសន្ទនានិ​ងច​រចាផ​ងដែ​រ៕​ ​

 

តាម VOV5​ - វិទ្យុសំឡេងវៀតណាម​
 


top