ព័ត៌មាន

អ្នកជំនាញរុស្ស៊ី៖ វៀតណាមអាចធ្វើជាស្ពានតភ្ជាប់ពាណិជ្ជកម្មរវាង EAEU ជាមួយអាស៊ាន

នាបច្ចុប្បន្ននេះ EAEU មិនត្រឹមតែជាលំហរធ្វើសមាហរណកម្មរបស់បណ្ដាប្រទេសនៅតំបន់អតីតសហភាពសូវៀតប៉ុណ្ណោះទេ ថែមទាំងរបស់បណ្ដាប្រទេសផ្សេងៗទៀត ដូចជាវៀតណាម សិង្ហបុរី និងស៊ែប៊ីផងដែរ។
 

លោក Anton Viktorovich Bredikhin អ្នកវិទ្យាសាស្ត្រនយោបាយ និងជាអគ្គនិពន្ធនាយកទស្សនាវដ្តីវិទ្យាសាស្ត្រ Arkhont របស់រុស្ស៊ី (រូបថត៖ VNA)


វៀតណាមគឺជាតួរយ៉ាងមួយអំពីការធ្វើសមាហរណកម្មអាស៊ី - អឺរ៉ុប ហើយអាចជាស្ពានតភ្ជាប់សម្រាប់ពាណិជ្ជកម្មសេវីរវាងសហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប (EAEU) ជាមួយសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោក Anton Viktorovich Bredikhin អ្នកវិទ្យាសាស្ត្រនយោបាយ និងជាអគ្គនិពន្ធនាយកទស្សនាវដ្តីវិទ្យាសាស្ត្រ Arkhont របស់រុស្ស៊ី។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅរុស្ស៊ីនោះ លោក Bredikhin បានចាត់ទុកថា នាបច្ចុប្បន្ននេះ EAEU មិនត្រឹមតែជាលំហរធ្វើសមាហរណកម្មរបស់បណ្ដាប្រទេសនៅតំបន់អតីតសហភាពសូវៀតប៉ុណ្ណោះទេ ថែមទាំងរបស់បណ្ដាប្រទេសផ្សេងៗទៀត ដូចជាវៀតណាម សិង្ហបុរី និងស៊ែប៊ីផងដែរ។ ក្នុងចំណោមប្រទេសទាំងនេះ ក្នុងនាមជាប្រទេសដើមដំបូងដែលបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយ EAEU នោះ វៀតណាមអាចក្លាយជាស្ពានតភ្ជាប់ និងបង្កើតបុព្វបទសម្រាប់តំបន់ FTA ដ៏ធំទូលាយជាងរវាង EAEU ជាមួយអាស៊ាន។

សូមបញ្ជាក់ដែរថាគំនិតផ្ដូចផ្ដើមអំពីសហភាពអាស៊ី - អឺរ៉ុបត្រូវបានប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លើកឡើងចាប់ពីឆ្នាំ ២០១១ នៅពេលនិយាយអំពីលំហរឯភាពគ្នាមួយ “ពី Lisbon ទៅកាន់ Vladivostok”។ ទោះយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញ Bredikhin បានឲ្យដឹងថា នាបច្ចុប្បន្ននេះ និយមន័យអំពីសហភាពត្រូវបានយល់ដឹងយ៉ាងទូលំទូលាយជាង ពោលគឺ ពី “Belgrade ទៅកាន់ទីក្រុងហាណូយ” ហើយនេះគឺជា "តំបន់អាស៊ីអឺរ៉ុបថ្មីចាសកល " ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top