ព័ត៌មាន

អ្នកជំនាញរុស្ស៊ីវាយតម្លៃថា វៀតណាមជា​សមាជិក​ប្រកបដោយ​មានការ​ទទួល​ខុសត្រូវរបស់អង្គការសហប្រជាជាតិ

នៅថ្ងៃទី ២៤ ខែកញ្ញា ទីភ្នាក់ងារព័ត៌មាន  Infox បានចុះផ្សាយអត្ថបទសរសេររបស់អ្នកវិភាគនយោបាយអន្តរជាតិ ជនជាតិរុស្ស៊ី លោក Grigory Trofimchuk មកពីមូលនិធិសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ“ គំនិតអាស៊ី អឺរ៉ុប ” ស្ដីពីតួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិ និងការរួមចំណែកដល់អង្គការសហប្រជាជាតិក្នុងនាមជាសមាជិកប្រកបដោយមានការទទួលខុសត្រូវ។

លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc (រូបថត៖ TTXVN)


ក្រោមចំណងជើងថា“ វៀតណាមគឺជាសមាជិកប្រកបដោយមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ”នោះ  អត្ថបទសរសេរបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈអន្តរជាតិ ក៏ដូចជាសមិទ្ធផលលេចធ្លោជាច្រើន ដែលវៀតណាមទទូលបានក្នុងឆ្នាំកន្លងទៅ ព្រមទាំងសង្កត់ធ្ងន់ទៅលើកម្មវិធីធ្វើការប្រកបដោយប្រសិទ្ធភាពនិងសកម្មរបស់លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc នៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ទាក់ទងនឹងតួនាទីរបស់វៀតណាមនៅឆាកអន្តរជាតិនោះ អ្នកនិពន្ធបានចាត់ទុកថា វៀតណាមឡើងកម្រិតថ្មីមួយ ដោយបានបង្ហញយ៉ាងច្បាស់លាស់តាមរយៈការរួមវិភាគទានក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០ - ២០២១ នៅពេលដែលពិភពលោកកំពុងជួបប្រទះនឹង ការលំបាកជាច្រើន ក៏ដូចជាក្នុងសកម្មភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

ក្នុងពេលនោះ លោកបណ្ឌិតVasily Kashin មកពីដេប៉ាតឺម៉ង់សេដ្ឋកិច្ច និងនយោបាយអន្តរជាតិ នៃសាលាសេដ្ឋកិច្ចជាន់ខ្ពស់ (រុស្ស៊ី) បានវាយតម្លៃថា សុន្ទរកថារបស់ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc ក្នុងសម័យពិភាក្សាទូទៅកម្រិតខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិមនីតិកាលទី ៧៦ បានគ្របដណ្តប់លើបញ្ហាចាំបាច់ជាច្រើននាបច្ចុប្បន្ននេះ៖ ចាប់ពីបញ្ហាប្រឈមផ្នែកសន្តិសុខក្រៅប្រពៃណីដូចជាជំងឺរាតត្បាតកូវីដ ១៩ បម្រែបម្រួលអាកាសធាតុ ស្ថានការណ៍អស្ថិរភាពនៅលើពិភពលោក មជ្ឈភាពរបស់អង្គការសហប្រជាជាតិ រហូតដល់បណ្ដាបញ្ហាក្នុងខឿនសេដ្ឋកិច្ចតំបន់ ភាពតានតឹង ការខ្វែងគំនិតគ្នាអំពីទឹកដី និងការរត់ប្រណាំងសព្វាវុធ ផងដែរ ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top