ព័ត៌មាន

អ្នកជំនាញគុយបា៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ហួសពីពិធីការប្រពៃណី

ជាមួយនឹងមនោសញ្ចេតនាពិសេសរបស់ប្រជាជននៃប្រទេសទាំងពីរ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានហួសពីពិធីការប្រពៃណី ហើយទទួលបានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតក្នុងប្រទេសកោះ Caribe។

ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue មិនត្រឹមតែមានអត្ថន័យដ៏សំខាន់អំពីនយោបាយ បង្កលក្ខណៈងាយស្រួលជំរុញការផ្លាស់ប្ដូររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់គុយបា និងវៀតណាមរៀនសូត្របទពិសោធន៍របស់គ្នាទៅវិញទៅមកលើគ្រប់វិស័យហើយសម្រេចបានកិច្ចព្រមព្រៀងពាក់ព័ន្ធនានាក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច។ លោកបណ្ឌិត Ruvislei González Saez អនុប្រធានសមាគមមិត្តភាពគុយបា-វៀតណាមបានថ្លែងដូច្នេះ នាថ្ងៃទី ១៧ មេសា ក្នុងឱកាស នៃដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ។ លោកបណ្ឌិត Ruvislei González Saez បានអះអាងថា ជាមួយនឹងមនោសញ្ចេតនាពិសេសរបស់ប្រជាជននៃប្រទេសទាំងពីរ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានហួសពីពិធីការប្រពៃណី ហើយទទួលបានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតក្នុងប្រទេសកោះ Caribe

យោងតាមលោកបណ្ឌិត González Saez ទំនាក់ទំនងរវាងគុយបា និងវៀតណាមមានអត្ថន័យដ៏ធំធេងមិនត្រឹមតែក្នុងទំនាក់ទំនងអន្តរជាតិនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការអភិវឌ្ឍនៃបុព្វហេតុការពារមាតុភូមិ  និងកសាងសង្គមនិយមនៅប្រទេសនីមួយៗទៀតផង។ ទោះបីជាទំនាក់ទំនងនយោបាយ និងការទូតរវាងទីក្រុង Havana និងទីក្រុងហាណូយតែងតែស្ថិតក្នុងកម្រិតខ្ពស់បំផុតក៏ដោយក៏ ប៉ុន្តែប្រទេសទាំងពីរនៅតែមានសក្តានុពលជាច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងយន្តការថ្មី សមស្របនឹងស្ថានភាពជាក់ស្តែងផងដែរ៕


top