ព័ត៌មាន

អ្នកជំងឺឆ្លង COVID-19 ចំនួន៤ នាក់ទៀត ត្រូវបានប្រកាសជាសះស្បើយ

​រហូត​មកដល់ពេលនេះ នៅវៀតណាមមានអ្នកជំងឺសរុបចំនួន ៩៥ នាក់ដែលឆ្លង COVID-19 ត្រូវបាន​ប្រកាស​ជា​សះស្បើយ​។
 
យោង​តាមព័ត៌មានពីក្រសួងសុខាភិបាល នៅថ្ងៃទី ៦ ខែមេសា  វៀតណាមមានអ្នកជំងឺឆ្លង COVID-19 ចំនួន ៤ នាក់​ទៀត ត្រូវបានប្រកាសជាសះស្បើយ។ ហេតុដូច្នេះ រហូតមកដល់ពេលនេះ នៅវៀតណាម មានអ្នក​ជំងឺសរុប​ចំនួន ​៩៥ នាក់ដែលឆ្លង COVID-19 ត្រូវបានប្រកាសជាសះស្បើយ។
 
អ្នកជំងឺ​ទាំង ៤ នាក់នេះ គឺជាជនជាតិវៀតណាម ដែលត្រូវបានព្យាបាលនៅតាមមូលដ្ឋានដូចជាទីក្រុង Da Nang, Can Tho និង Tay Ninh។ អ្នកទាំងនេះ នឹងបន្តបាននៅដាច់ដោយឡែក តាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃបន្ត​ទៀត៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top