ព័ត៌មាន

អ្នកជំងឺឆ្លង COVID-19 ចំនួន ១០ នាក់ទៀតបានព្យាបាលជាសះស្បើយ

​យោងតាមព័ត៌មានពីអនុគណៈកម្មាធិការព្យាបាលនៃគណៈ កម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19 ថា នៅថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២០ មានអ្នកជំងឺឆ្លង COVID-19 ចំនួន ១០ នាក់បន្ថែមទៀត ត្រូវ​បាន​ប្រកាស​ជាសះស្បើយ។ 
 
ក្នុងនោះ អ្នក​ជំងឺចំនួន ៧ នាក់ត្រូវបានព្យាបាលនៅមន្ទីរពេទ្យពហុព្យាបាល Binh Thuan និងអ្នកជំងឺ ៣ នាក់បានព្យាបាល​ជំងឺ COVID-19 នៅមន្ទីរពេទ្យ Can Gio  នៃទីក្រុងហូជីមិញ។
 
ហេតុដូច្នេះ រហូត​មកដល់ពេលនេះ នៅវៀតណាម មនុស្ស ៨៥ នាក់ដែលឆ្លងជំងឺ COVID-19  ត្រូវបានប្រកាសជា​សះស្បើយ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top