ព័ត៌មាន

អ្នកគាំទ្រយ៉ាងច្រើនកុះករ ចូលរួមពិធីបុណ្យសពរបស់ 'ស្តេចបាល់ទាត់' Pele

ពិធីបុណ្យសពរបស់ "ស្តេចបាល់ទាត់" Pele បានប្រព្រឹត្តិទៅនៅថ្ងៃទី ២ និងទី ៣ ខែមករា នៅកីឡដ្ឋាន Vila Belmiro នៃក្លឹប Santos ទីក្រុង Sao Paulo ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងមុខមាត់ និងអាជីពរបស់កីឡាករជនជាតិប្រេស៊ីលរូបនេះ។
  មឈូសរបស់ Pele ត្រូវបាននាំយកទៅកាន់កីឡដ្ឋាន Vila Belmiro ។ (រូបថត៖ qdnd.vn)  

នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ អ្នកគាំទ្រយ៉ាងច្រើនកុះករ និងមន្ត្រីកីឡា រួមទាំងប្រធាន FIFA លោក Gianni Infantino និងថ្នាក់ដឹកនាំមូលដ្ឋានបានមកកីឡដ្ឋាន Vila Belmiro ដើម្បីគោរពវិញ្ញាណក្ខ័ន្ធលោក Pele។ អ្នកគាំទ្រប្រមាណ ២ លាននាក់បានចូលរួមពិធីបុណ្យសពរបស់ 'ស្តេចបាល់ទាត់'

បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខ័ន្ធ សាកសពរបស់លោក Pele ត្រូវបាននាំយកទៅបញ្ចុះនៅវិមាន Necropole Ecumenica ហើយមានតែគ្រួសាររបស់លោកប៉ុណ្ណោះដែលបានចូលរួម។

"ស្តេចបាល់ទាត់" បានទទួលមរណភាពនាយប់ថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២២នៅមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo (ប្រេស៊ីល) បន្ទាប់ពីប្រយុទ្ធអស់រយៈពេលជាច្រើនថ្ងៃជាមួយនឹងជំងឺដ៏កាចសាហៅ។

ជាមួយនឹងអាជីពដ៏អស្ចារ្យ FIFA បានផ្តល់កិត្តិយសដល់ Pele ជាមួយអតីតកីឡាករ Diego Maradona ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតទាំងពីរនៃសតវត្សទី ២០។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបោះឆ្នោត ជ្រើសរើសឱ្យ Pele ជាអត្តពលិកប្រចាំសតវត្សន៍ ខណៈដែលទស្សនាវដ្តី Time បានដាក់ឈ្មោះលោកថា ជាបុគ្គល់សំខាន់មួយក្នុងចំណោមបុគ្គល់សំខាន់បំផុតទាំង ១០០នៃសតវត្សទី ២០៕


top