ព័ត៌មាន

អ៊ុយក្រែនបញ្ជាក់ពីការចរចាតាមអ៊ីនធឺណេតជាមួយរុស្ស៊ី

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ (ម៉ោងក្នុងតំបន់) លោក Mykhailo Podoliak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា ការចរចាតាមអ៊ីនធឺណេតរវាងគណៈប្រតិភូទីក្រុងគៀវ និងទីក្រុងម៉ូស្គូបានប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែមីនា។
  លោក Mykhailo Podoliak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។ (រូបថត៖ OP)  

មុននោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការចរចារវាងគណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែន ត្រូវបានតភ្ជាប់ឡើងវិញនៅថ្ងៃទី ១៤ ខែមីនា តាមទម្រង់អនឡាញ។

ទន្ទឹមនឹងនោះ សមាជិកគណៈប្រតិភូ ចរចាអ៊ុយក្រែន លោក Mykhailo Podolyak បាននិយាយថា ទីក្រុង កៀវ និងទីក្រុងម៉ូស្គូ កំពុងពិភាក្សា លើសំណើជាច្រើន រួមទាំងសំណើរមួយចំនួនដែលទាក់ទងនឹងបញ្ហាយោធា និងនយោបាយ ជាពិសេស លក្ខខ័ណ្ឌសម្រាប់បទឈប់បាញ់មួយ និងការដកទ័ពរបស់រុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន៕

 


top