ព័ត៌មាន

អ៊ីរ៉ង់ប្រកាសថាមិនទុកឲ្យអាមេរិករាំងខ្ទប់សកម្មភាពនាំចេញប្រេងរ៉ែ


 អនុប្រធានាធិបតីអ៊ីរ៉ង់លោក Es'haq Jahangiri (TTXVN)

 រដ្ឋាភិបាល​អ៊ីរ៉ង់បាន​ត្រៀមរៀបចំ​រួចជាស្រេច​សម្រាប់​ផែនការ​ សំដៅទប់ទល់​នឹង​ផលប៉ះពាល់​អវិជ្ជមាន​ក្នុង​ការដាក់​ទណ្ឌកម្ម​របស់​អាមេរិក អនុប្រធានាធិ​បតីអ៊ីរ៉ង់លោ​ក Es'haq Jahangiri បានប្រកាសថា​ ប្រទេស​ខ្លួន​បាន​ត្រៀម​ខ្លួនរួចជាស្រេច ក្នុងការទប់ទល់រាល់ប​ទដាក់ទណ្ឌកម្ម លើសកម្មភាព នាំចេញប្រេងឆៅ​ របស់​អាមេរិក​ ដែលគ្រោងនឹង មានសុ​ពលភាព ចាប់ពីថ្ងៃទី៤ ខែវិ​ច្ឆិកាខាងមុខ ។

នាថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០១៨ ទូរទ​ស្សន៍ Press TV របស់អ៊ីរ៉ង់បានដកស្រង់ ប្រ​សាសន៍របស់អនុប្រធានាធិបតី​ Es'haq Jahangiri ដោយលោកបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់បានត្រៀមរៀបចំ រួចជា​ស្រេច​សម្រាប់ផែន​ការ​សំដៅ​ទប់​ទល់ នឹងផលប៉ះពាល់អវិជ្ជមាន​ក្នុងការដាក់ទណ្ឌកម្មរបស់អាមេ​រិក តាមរយៈការ​រក្សាការ​នាំចេញ​ប្រេង​រ៉ែចំនួន​ជាង ១ ធុង ក្នុងមួយថ្ងៃ​៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top