ព័ត៌មាន

អ៊ីរ៉ង់បង្ហើបពីពេលវេលា ភ្ជាប់ការចរចាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA ឡើងវិញ

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានឲ្យដឹងថា រាល់ការចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលហៅថាជាផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ(JCPOA) នឹងត្រូវបានភ្ជាប់ឡើងវិញនៅទីក្រុងវីយ៉ែនប្រទេសអូទ្រីស បន្ទាប់ពីបុណ្យណូអែល។

ទិដ្ឋភាពទូទៅនៃវង់ចរចារថ្មី ស្តីពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញនៅទីក្រុងវីយ៉ែន(អូទ្រីស) នៅថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០២១។ (រូបថត៖ THX/TTXVN)


នៅថ្ងៃទី២០ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានឲ្យដឹងថា រាល់ការចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលហៅថាជាផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) នឹងត្រូវបានភ្ជាប់ឡើងវិញនៅទីក្រុងវីយ៉ែនប្រទេសអូទ្រីស បន្ទាប់ពីបុណ្យណូអែល។ សេចក្តីថ្លែងការណ៍របស់លោក Khatibzadeh ត្រូវបាននាំចេញ តែប៉ុន្មានថ្ងៃបន្ទាប់ពីភាគីនានាបានបញ្ចប់វង់ចរចាថ្មីបំផុតស្ដីពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅរដ្ឋធានីប្រទេសអូទ្រីស។ ភាគីនានាបានឯកភាពគ្នាលើខ្លឹមសារ កែសម្រួលមួយចំនួននៅក្នុងកិច្ចព្រមព្រៀង JCPOA ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top