
ប្រធានាធិបតី Hassan Rouhani
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani និងនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha ទើបនឹងបានឯកភាពគ្នាលើទស្សនៈថា ប្រទេសទាំងអស់លើពិភព លោកគប្បីមានយុទ្ធនាការរួមមួយសំដៅទប់ទល់ជាមួយលទ្ធិភេរវកម្ម។ថ្លែងមតិក្នុងកិច្ច ចរចារមួយនៅទីក្រុងបាងកកប្រទេសថៃនាថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៦ ក្នុងឱកាសចូលរួមសន្និសីទជាន់ ខ្ពស់សន្ទនាសហប្រតិបត្តិការអាស៊ី (ACD) លើកទី ២ ប្រធានាធិបតីអ៊ីរ៉ង់ Rouhani បាន ពិនិត្យថា លទ្ធិភេរវកម្មអំពើហឹង្សានិងលទ្ធិជ្រុលនិយមជាបញ្ហាមានចរិតលក្ខណៈសកលលោក ហើយការប្រយុទ្ធប្រឆាំងនឹងពួកវាគឺទាមទារឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់លើពិភពលោក។ រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីថៃបានឯកភាពចំពោះទស្សនៈរបស់អ៊ីរ៉ង់ស្តីពីបញ្ហាលទ្ធិភេរវកម្មនេះ។ នៅខាងក្រៅសន្និសីទ ACD ប្រធានាធិបតីអ៊ីរ៉ង់ Rouhani អញ្ជើញជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Li Yuanchao។ ភាគីទាំងពីរក៏បានឯកភាពត្រៀមជាស្រេចអនុវត្តទៀតទាត់នូវកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទទួល បាននាខែមករាឆ្នាំ២០១៦ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម