សិក្ខាសលា “រយៈពេល១០០ ឆ្នាំបដិវត្តន៍ខែតុលារុស្ស៊ីនិងសង្គមនិយមជាក់ស្តែង -តម្លៃប្រវត្តិសាស្ត្រ និងអត្ថន័យសម័យកាល” បានបើកនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី១០០ នៃបដិវត្តន៍ខែតុលារុស្ស៊ី (១៩១៧-២០១៧)។
ប្រធានគណៈកម្មាធិការឃោសនា អប់រំមជ្ឈឹម លោក Vo Van Thuong ថ្លែងមតិនៅក្នុងសិក្ខាសាលា
អញ្ជើញថ្លែងមតិនៅសិក្ខសាលានេះ ប្រធានគណៈកម្មាធិការឃោសនា អប់រំមជ្ឈឹម លោក Vo Van Thuong បានអះអាងថា បដិវត្តន៍ខែតុលាមិនត្រឹមតែ បំភ្លឺគោលមាគ៌ាបដិវត្តន៍វៀតណាមប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តឲ្យមហាជន កសិកម្ម កសិករក្រោកឈរឡើងធ្វើបដិវត្តន៍ វាយផ្តួលរំលំនឹមត្រួតត្រារបស់អាណា និគម សក្តិភូមិ ដណ្តើមឯករាជ្យជូនប្រជាជន៖
“មេរៀនបដិវត្តន៍របស់ខែតុលា របស់បុព្វហេតុកសាងសង្គមនិយមលើពិភព លោកក៏ដូចជានៅវៀតណាមសរឲ្យឃើញថា គ្មានឧបសគ្គណាមួយអាចរារាំងបុព្វ ហេតុវិវឌ្ឍន៍របស់មនុស្សលើកំណាត់ផ្លូវឈានឡើងសង្គមនិយមឡើយ។ បដិវត្តន៍ ខែតុលារុស្ស៊ីឆ្នាំ១៩១៧ បានឈានចូលប្រវត្តិសាស្ត្រ ជាសមិទ្ធិធំធេងមួយក្នុងដំណើរ ការប្រវត្តិសាស្ត្ររបស់មនុស្សលោក”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម