ព័ត៌មាន

អះអាងជានិច្ចនូវគុណសម្បត្តិ សមត្ថភាព និងប្រាជ្ញារបស់វៀតណាមក្នុងការដោះស្រាយបញ្ហាទ្វេភាគីនិងពហុភាគី

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក បំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (អ.ស.ប) នាព្រឹកថ្ងៃទី ១៦ ឧសភា (ម៉ោងនៅវៀតណាម ឬរសៀលថ្ងៃទី ១៥ ឧសភា តាមម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញធ្វើទស្សនកិច្ចនិងជួបធ្វើការជាមួយបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាម ប្រចាំអង្គការសហប្រជាជាតិ។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលនិងភ្នាក់ងារនៃទីភ្នាក់ងារតំណាងវៀតណាមនៅទីក្រុងញូវយ៉ក (រូបថត៖ Duong Giang/TTXVN)  

 

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា ដើម្បីបំពេញភារកិច្ចបានល្អ កម្មាភិបាលនិងភ្នាក់ងារនៃទីភ្នាក់ងារតំណាងវៀតណាមត្រូវក្តាប់យ៉ាងម៉ឺងម៉ាត់នូវបញ្ហាទ្វេភាគី និងបញ្ហាសកលដូចជា ការឆ្លើយតបនឹងជំងឺរាតត្បាត ការរូងខះធនធាន ភាពចំណាស់នៃចំនួនប្រជាជន ការប្រែប្រួលអាកាសធាតុ ។ល។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវក្តាប់ជាប់និងកំណត់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេសនៃឯករាជ្យភាព និងការពឹងផ្អែកលើខ្លួនឯង ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងពហុភាគីនិយម; ធ្វើជាមិត្តល្អ ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម មានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ; កសាងសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិសកម្ម   ហើយតែងតែអះអាងជានិច្ចនូវគុណភាព សមត្ថភាព និងប្រាជ្ញារបស់វៀតណាមក្នុងការដោះស្រាយបញ្ហាទ្វេភាគី និងពហុភាគី ដោយពាក្យស្លោក “ស្មោះត្រង់ ជឿជាក់និងទំនួលខុសត្រូវ”។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកម្មាភិបាលនិងទីភ្នាក់ងារតំណាងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជានិច្ច យកចិត្តទុកដាក់ក្នុងការផ្លាស់ប្តូរ និងសិក្សាជាមួយភ្នាក់ងារតំណាងនៃបណ្តាប្រទេស និងមិត្តអន្តរជាតិ ជាពិសេសជំនាញភាសាបរទេស; ថែរក្សាសហគមន៍វៀតណាម ជាពិសេសបញ្ញវន្ត និងនិស្សិត ដើម្បីរួមចំណែកបន្ថែមទៀតដល់ប្រទេស និងទំនាក់ទំនងវៀតណាម-អាមេរិកដែលកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព៕


top