ម្ហូបអាហារ

អំបុកស្រូវថ្មីចៀននឹងពងមាន់

នៅក្រុងហាណូយ ធ្លាប់បានស្គាល់នូវអាហារមួយមុខ សម្រាប់ពិសាតាមរដូវកាល។ ពេលជំនោរខ្យល់រដូវស្លឹកឈើជ្រុះមកដល់ ជាសញ្ញាប្រកាសប្រាប់ថាដល់រដូវអំបុកស្រូវថ្មី ក៏បានមកដល់ផងដែរ។ អំបុកស្រូវថ្មីជាម្ហូបអាហារប្រណីត បានប្រៀបដូចជាខ្លឹមនៃស្រុកស្រែជនបទ ដោយសាររបៀបច្នៃវា តាំងពីគ្រាប់ស្រូវដំណើបខ្ចី ឆ្លងកាត់ច្រើនដំណាក់កាល ទើបក្លាយទៅជាគ្រាប់អំបុកស្រូវថ្មី។

នៅក្រុងហាណូយ មានអាសយដ្ឋានល្បីឈ្មោះខាងធ្វើអំបុកចំនួន២ នោះគឺអំបុកនៅភូមិវង់ (Vong) (កូវយ៉ី - Cau Giay) និងនៅភូមិមែទ្រី (Me Tri) (ណាមទឺឡិម - Nam Tu Liem ហាណូយ)។ តាមជាងធ្វើអំបុកយូរឆ្នាំ នៅទីនេះមានប្រភេទស្រូវដំណើបជាច្រើន អាចធ្វើអំបុកដូចជាស្រូវដំណើបឡឿងផឿង (Luong Phuong) ស្រូវដំណើបក្រអូប ស្រូវដំណើបខ្មៅ ស្រូវដំណើបតាន (Tan) ស្រូវដំណើបក្វិត (Quyt) ស្រូវដំណើបហ្វា (Hoa) ប៉ុន្តែស្រូវដំណើបផ្កាលឿង ជាស្រូវដំណើបដែលធ្វើបានអំបុកឆ្ងាញ់ ក្រអូប និងទន់ស្វិតខ្លាំង។

អំបុកស្រូវថ្មី បានលក់នៅតាមខ្លោងទ្វារច្រកចូលភូមិស្រុក ឬអម្រែកដែលបងៗរែកលក់តាមទីប្រជុំជន។ អំបុកស្រូវថ្មី នឹងបានវេចក្របដោយ២ស្រទាប់ស្លឹក ស្រទាប់ខាងក្នុងក្របដោយស្លឹកក្តាតហោរា រក្សាឱ្យអំបុកមានសភាពស្វិតនិងទន់ជានិច្ច ស្រទាប់ខាងក្រៅវេចក្របដោយស្លឹកឈូក បង្កើតក្លិនក្រអូបស្រាលៗ ចងក្រងដោយដើមស្រូវស្ងួត ពោរពេញទៅដោយរូបភាពជនបទវៀតណាម។ អំបុកស្រូវថ្មី អាចពិសាឆៅ អាចច្នៃជាបង្អែមអំបុក នំអំបុក ។ល។ ម្ហូបអាហារមួយមុខដ៏សាមញ្ញតែងាយធ្វើ តែងមាននៅក្នុងពេលបាយ នោះគឺអំបុកស្រូវថ្មីចៀននឹងពងមាន់។

 


អំបុកតែងបានជ្រើសរើស គឺអំបុកស្រូវថ្មីធ្វើ នៅភូមិអំបុកមែទ្រី (Me Tri) ដែលមានគ្រាប់ស្វិតនិងទន់។


វត្ថុធាតុសម្រាប់ចម្អិនបង្កើតបានជាមុខម្ហូប អំបុកស្រូវថ្មីចៀននឹងពងមាន់ គឺអំបុកនិងពងមាន់។
 

អំបុកស្រូវថ្មីចៀននឹងពងមាន់ ជាម្ហូបដែលពោរពេញទៅដោយលក្ខណៈរដូវកាលស្លឹកឈើជ្រុះ នៅក្រុងហាណូយ។

 

អំបុកតែងបានជ្រើស គឺជាអំបុកស្រូវថ្មី មានគ្រាប់ស្វិត ឈ្ងុយ និងក្រអូប បែបនេះយើងពិតជាដឹងថា គ្រាប់អំបុកបានមកពីគ្រាប់ស្រូវដំណើបថ្មី ដាក់គ្រាប់ពេញណែន ទន់ និងស្វិត។ រីឯពងមាន់ គួរយកពងមាន់ស្រុក ដែលមានពងក្រហមច្រើន ពិសាទៅមានជាតិទ្រលាន់និងឈ្ងុយជាង។ បន្ទាប់ពីលាយអំបុកនិងពងមាន់ជាមួយគ្នា រួចយកទៅចៀន ដោយភ្លើងតូច រហូតដល់មានពណ៌លឿងទុំ គឺអាចពិសាបានហើយ។ ពិសាអំបុកស្រូវថ្មីចៀននឹងពងមាន់ មានអារម្មណ៍ទ្រលាន់ស្វិតនៃពងមាន់ និងជាតិទន់ក្រអូបនៃអំបុក។ មុខម្ហូបនេះ យើងអាចពិសាជ្រលក់នឹងទឹកត្រី ឬពិសានឹងបាយក្តៅៗពិតជាឆ្ញាញ់ពិសា។

ពិសេសអស្ចារ្យពេលរដូវអំបុកមកដល់ នៅលើតុបាយពិតជាមានមុខម្ហូបអំបុកស្រូវថ្មីចៀននឹងពងមាន់ ដ៏សាមញ្ញនិងងាយធ្វើ ដែលពោរពេញទៅដោយលក្ខណៈនៃរដូវកាលស្លឹកឈើជ្រុះ៕

អនុវត្ត៖ ត្រឹនថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង



top