ព័ត៌មាន

អំណរស្វាគមន៍បុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ២០២៣ នៅរដ្ឋកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក)

នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រជាជនគ្រប់ជាតិសាសន៍កំពុងអំណរស្វាគមន៍បុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៣ ប្រកបដោយភាពរីករាយនិងកកក្តៅ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររដ្ឋកាលីហ្វ័រញ៉ា បុណ្យចូលឆ្នាំថ្មីគឺជាថ្ងៃឈប់សម្រាកផ្លូវការរបស់រដ្ឋនេះ។

កាលពីឆ្នាំមុន អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានចុះហត្ថលេខាលើច្បាប់មួយដែលប្រកាសពិធីបុណ្យចូលឆ្នាំប្រពៃណី ជាថ្ងៃឈប់សម្រាកសាធារណៈ ដែលជាមធ្យោបាយមួយដើម្បី "ទទួលស្គាល់ភាពចម្រុះ និងសារៈសំខាន់នៃវប្បធម៌ដែលជនជាតិអាមេរិកដើមកំណើតអាស៊ីនាំយកមករដ្ឋកាលីហ្វ័រញ៉ា"។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ Disneyland ដែលជាទីតាំងឧទ្យាន Disneyland និងឧទ្យាន Disney California   បានឃើញនូវសកម្មភាព អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ពោពេញទៅដោយក្តីប្រាថ្នា សុខភាពល្អ សំណាងល្អ និងជោគជ័យក្នុងឆ្នាំថ្មី៕

 


top