ព័ត៌មាន

អេហ្ស៊ីបនិងវៀតណាមរក្សាយ៉ាងសកម្មនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២ នៅវិមានប្រធានាធិបតី Al Itihadiyah នៅទីក្រុង Cairo ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Nguyen Huy Dung បានអញ្ជើញជូនសារតាំងរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc ដល់លោកប្រធានាធិបតី Abdel Fattah El-Sisi។
  លោក Nguyen Huy Dung បានអញ្ជើញជូនសារតាំងរបស់ប្រធានរដ្ឋលោក Nguyen Xuan Phucដល់លោកប្រធានាធិបតី Abdel Fattah El-Sisi។ (រូបថត៖ Akhbarelyom)  

ក្នុងពិធីជូនសារតាំងនេះ ឯកអគ្គរដ្ឋទូតលោក Nguyen Huy Dung បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងប្រពៃណីជាមួយអេហ្ស៊ីប រួមទាំងចាត់ទុកអេហ្ស៊ីបជាដៃគូសំខាន់នាំមុខគេរបស់វៀតណាមក្នុងតំបន់; ហើយបានសម្តែងនូវគោលបំណងចង់រួមវិភាគទានក្នុងការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតលើវិស័យផ្សេងៗគ្នា ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

លោកប្រធានាធិបតី El-Sisi បានសន្យាថា នឹងគាំទ្រស្ថាប័នតំណាងវៀតណាមប្រចាំនៅអេហ្ស៊ីប ដើម្បីបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ។ លោកប្រធានាធិបតី El-Sisi បានជូនពរឯកអគ្គរដ្ឋទូតលោក Nguyen Huy Dung ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន នឹងរួមចំណែកដ៏មានអត្ថន័យក្នុងការរក្សានិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងអេហ្ស៊ីប៕


top