ព័ត៌មាន

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

នារសៀលថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម គឺលោក Bader Abdullah Almatrooshi។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម លោក Bader Abdullah Almatrooshi (រូបថត៖ Lai Hoa/VOV)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីជំរុញកិច្ច សហប្រតិបត្តិការជាបន្ទាន់ ក្នុងនោះមានការផ្គត់ផ្គង់ប្រេងនិងឧស្ម័នសម្រាប់វៀតណាម។ វៀតណាមសង្ឃឹមថា នឹងទទួលបានការដឹកជញ្ជូនប្រេងជើងដំបូងពីអារ៉ាប់រួមក្នុងពេលឆាប់ៗនេះ។

លោកនាយករដ្ឋមន្ត្រីក៏បានសម្តែងការព្រួយបារម្ភជាពិសេសរបស់វៀតណាមចំពោះស្ថានភាពបច្ចុប្បន្ននៅអារ៉ាប់រួមនិយាយរួម និងមជ្ឈិមបូព៌ានិយាយដោយឡែក ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសជាច្រើន បណ្តាលការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល និងផលប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារសេដ្ឋកិច្ច និងថាមពលពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ ពីគោលជំហរឥតងាករ៉េរបស់វៀតណាមគឺថា ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនានិងការចរចា ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្នុងពេលជាមួយគ្នានេះ លោកបានថ្កោលទោសទង្វើសង្គ្រាម មិនត្រូវវាយប្រហារលើជនស៊ីវិលទាល់ តែសោះ។

រីឯខ្លួនវិញ លោក Bader Abdullah Almatrooshi បានថ្លែងថា លោកបានទទួលសំណើមួយពីវៀតណាម ហើយកំពុងដោះស្រាយសំណើរ ដាក់ពង្រាយការផ្គត់ផ្គង់ប្រេង និងឧស្ម័នមកកាន់វៀតណាមតាមតម្រូវការ ដោយធានាបាននូវ “សុវត្ថិភាព និងទាន់ពេលវេលា”។ លោកបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រប្រទេសវៀតណាម ដោះស្រាយបញ្ហាប្រឈមសន្តិសុខថាមពល។ លោកក៏បានលើកទឹកចិត្តដល់អាជីវកម្ម UAE ឱ្យវិនិយោគផ្នែកហិរញ្ញវត្ថុនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម និងដើម្បីសម្រេចបាននូវគោលដៅនៃការឈានដល់ពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕


top