ព័ត៌មាន

អូស្រ្តាលី៖ បណ្ដាប្រទេសជាសមាជិកពិបាកពិនិត្យមើលឡើងវិញ CPTPP


អូស្រ្តាលី៖ បណ្ដាប្រទេសជាសមាជិកពិបាកពិនិត្យមើលឡើងវិញ CPTPP

នាថ្ងៃទី១៥ ខែមេសា​ ឆ្នាំ​២០១៨ អូស្រ្តាលីបាន​ឲ្យដឹងថា៖ បណ្ដាប្រទេសជាសមា​ជិក របស់​កិច្ចព្រម​ព្រៀងភាព​ជាដៃគូ​លើគ្រប់ជ្រុ​ងជ្រោយនិងជឿនលឿនអន្តរប៉ា​ស៊ីហ្វិក (CP​TPP) មិនឃើញ​នូវភាពទាក់​ទាញណា​មួយឡើយ​ក្នុងការចរចា​ឡើង​វិញ សំដៅឆ្លើយតបនឹងតម្រូវ​ការរបស់អាមេរិក បន្ទា​ប់ពី ប្រធានា​ធិបតីអាមេរិក លោក ​Donal​d Trump បានបញ្ជាមជ្ឈដ្ឋាន​មន្ត្រីជាន់​ខ្ពស់ពិនិត្យ​មើល​លទ្ធភាព​ចូលរួមឡើង​វិញ​កិច្ច​ព្រម​ព្រៀង​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) វិញក្នុងករណី អាចទ​ទួលឲ្យបានកិច្ចព្រមព្រៀងល្អជាង​។ ឆ្លើយ​សំណួររបស់​មជ្ឈដ្ឋាន​សារ​ព័ត៌មាន​ រដ្ឋមន្ត្រីពា​ណិជ្ជកម្មអូស្រ្តាលី លោក Steve​n Ciobo បានសង្កត់ធ្ងន់ថា៖​ មិនអាចចរចា​ឡើងវិញ​កិច្ចព្រម​ព្រៀង​ពោល​ខាងលើទាំង​ស្រុង ដើម្បីឆ្លើយបតនឹងសំណូមពររ​បស់អាមេរិកនាពេលវេលនេះទេ​ ប៉ុន្តែ ប្រការ​នេះ​គ្មានន័យ​ថា៖ ប្រទេសជាសមាជិក​នានារបស់ CP​TPP មិន​ស្វាគមន៍​ការវិលត្រឡប់​របស់​អាមេរិក​ទេ៕​
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top