ព័ត៌មាន

អូស្ត្រាលីវិនិយោគជួយអាជីវកម្មវៀតណាមចាប់ផ្តើមអាជីវកម្ម

រដ្ឋាភិបាលអូស្ត្រាលីបានប្តេជ្ញាចិត្តវិនិយោគចំនួន ៤,៩ លានដុល្លារអូស្ត្រាលីសម្រាប់ក្រុមហ៊ុន Ascend Vietnam Ventures (AVV) ដែលជាមូលនិធិបណ្តាក់ទុនរបស់វៀតណាម។
លោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម (រូបថត៖ Thanh Sang/TTXVN)

រួមជាមួយនឹងខ្ទង់ជំនួយមានពីមុន ការប្តេជ្ញាចិត្តនេះនឹងគៀរគរប្រាក់បានជិត ៧០ លានដុល្លារអូស្ត្រាលីជា ទុនឯកជន ដើម្បីជួយឧបត្ថម្ភដល់ទីផ្សារចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាដែលកំពុងរីកចម្រើនរបស់វៀត ណាម។

យោងតាមលោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀត ណាម ការវិនិយោគនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការបង្កើនសមត្ថភាពរបស់ សហគ្រិនវ័យក្មេង ក្នុងនោះសហគ្រិនស្ត្រីក្នុងការពង្រីកអាជីវកម្មនិងបង្កើតការជះឥទ្ធិពលជាវិជ្ជមានលើបរិស្ថាននិងសង្គម។ យោងតាមលោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie ការវិនិយោគនេះក៏នឹងរួមចំណែកដល់ការសម្រេចបាននូវអាទិភាពនៃយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងអូស្ត្រាលី ជំរុញការវិនិយោគទ្វេភាគី ឲ្យកើនឡើងទ្វេដង៕


top