ព័ត៌មាន

អូស្ត្រាលីបង្កើនដើមទុន ODA ចំនួន ១៨% សម្រាប់វៀតណាមក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣

ឯកអគ្គរដ្ឋទូត លោក Andrew Goledzinowski បានអះអាងថា អូស្ត្រាលីចាត់ទុកវៀតណាមជាដៃគូជិតស្និទ្ធ មានលក្ខណៈយុទ្ធសាស្ត្រ និងជាមិត្តល្អ។
ឧបនាយករដ្ឋមន្ត្រី  លោក Tran Luu Quang បានទទួលជួបជាមួយឯកអគ្គ រដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski។ (រូបថត៖ VNA)

នារសៀលថ្ងៃទី ១៤ ខែមិនា នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយឯកអគ្គ រដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski ឧបនាយករដ្ឋមន្ត្រី  លោក Tran Luu Quang បានស្នើឲ្យភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធរៀបចំសកម្មភាពនានា ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម - អូស្ត្រាលី (២៦ កុម្ភៈ ១៩៧៣-២៦ កុម្ភៈ ២០២៣) ក្នុងឆ្នាំនេះ ដែលក្នុងនោះ មានការរៀបចំយ៉ាងយកចិត្តទុកដាក់សម្រាប់សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូរវាងប្រទេសទាំងពីរនាពេលខាងមុខ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Andrew Goledzinowski បានអះអាងថា អូស្ត្រាលីចាត់ទុកវៀតណាមជាដៃគូជិតស្និទ្ធ មានលក្ខណៈយុទ្ធសាស្ត្រ និងជាមិត្តល្អ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា អូស្ត្រាលីបានសម្រេចចិត្តបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ចំនួន ១៨% សម្រាប់វៀតណាមក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣ ឡើងដល់ ៩២,៨ លាន AUD ដោយសង្ឃឹមថា នឹងមានគម្រោងជាច្រើនទៀត ត្រូវបានសាងសង់នៅប្រទេសវៀតណាម៕


top