អាស៊ីជាទីផ្សាររបស់ផ្នែកបង្កងវៀតណាម
អាស៊ីជាទីផ្សាររបស់ផ្នែកបង្កងវៀតណាម។ នេះជាព័ត៌មានបាននាំចេញនៅក្នុង សិក្ខាសាលាស្តីពីតម្រូវការបង្កងរបស់ពិភពលោកនិងលទ្ធភាពផ្គត់ផ្គងរបស់ វៀតណាម ដោយសម្ព័ន្ធសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) រៀបចំ ឡើងនៅទីក្រុងហូជីមិញនារៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ។
ធ្វើការដកស្រង់ពីរបាយការណ៍ មួយរបស់អង្គការសហប្រជាជាតិ ស្តីពីយថាទស្សន៍នគរូបនីយកម្មពិភពលោកដល់ ឆ្នាំ២០២៥ លោក Blake Roper អ្នកជំនាញការទីផ្សារអឺរ៉ុប បានឲ្យដឹងថា ទីក្រុងធំៗ ដែលមានចំនួនប្រជាជនច្រើនគឺភាគច្រើនស្ថិតនៅតំបន់អាស៊ី។ តាមនោះ តម្រូវការ ប្រើប្រាស់ផលិតផលមានប្រូតេអ៊ីនច្រើនជាង ក្នុងនោះមានបង្កងនិងត្រី។ មិនត្រឹមតែ ប៉ុណ្ណោះ តំបន់នេះក៏ប្រមូលផ្តុំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីច្រើន នឹងក្លាយ ទៅជាកម្លាំងចលករដើម្បីតំបន់អភិវឌ្ឍន៍ពាណិជ្ជ កម្មនាពេលខាងមុខ។ រីឯលោក Le Van Quang ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនភាគហ៊ុន Minh Phu ក៏បានចាត់ទុក ថា នាប៉ុន្មានឆ្នាំខាងមុខ កម្រិតប្រើប្រាស់នៅតំបន់អាស៊ីនឹងមានការកើនឡើង ជាលំដាប់ ជាពិសេសតម្រូវការនេះនឹងកើនឡើងគួរឲ្យកត់សម្គាល់នៅទីផ្សារជប៉ុន កូរ៉េខាងត្បូងជាដើម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម