ព័ត៌មាន

អាស៊ាន៥០ឆ្នាំ ក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៦លើពិភពលោក


អាស៊ាន ៥០ ឆ្នាំក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៦លើពិភពលោក

អាស៊ានគម្រប់ ៥០ ឆ្នាំបង្កើតនិងកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងខឿនសេដ្ឋកិច្ចសកល។ សសរមួយក្នុងចំណោមសសរទ្រូងទាំអ៣អាស៊ានគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលបានបង្កើតឡើងចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥ ដោយមានគោលបំណងកសាងទីផ្សាររួមមួយ តំបន់មួយមានខឿនផលិតកម្មរួម។ ក្នុងជំនួបសន្ទនាជាមួយមជ្ឈដ្ឋានសារព័ត៌មានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន លោកស្រី Nguyen Quynh Nga ប្រធានមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ចអាស៊ាន​វៀត​ណាម​ (ប្រធាន SOM សេដ្ឋកិច្ចអាស៊ាន) បានអះអាងថា៖ AEC ត្រូវបានបង្កើតនោះជាសក្ខីភាពរស់រវើកសំរាប់ការប្តេជ្ញាចិត្តរបស់ប្រទេសនានា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ានជាពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៖

“ ការបង្កើត AEC នាចុងឆ្នាំ២០១៥ បានអះអាងនូវការប្តេជ្ញាចិត្ត និងការខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការអនុវត្តសេរីភាពពន្ធគយ លុបចោលរបងពាណិជ្ជកម្ម វិនិយោគ កសាងបរិយាកាសអាជីវកម្មប្រកួតប្រជែងប្រកបដោយតម្លាភាព កសាង AEC ប្រកបដោយល្អប្រសើរ។ នាបច្ចុប្បន្ន អាស៊ានបានកំពុងកសាងចក្ខុវិស័យសេដ្ឋកិច្ចអាស៊ានឆ្ពោះទៅដល់ឆ្នាំ ២០២៥ ដោយមានសសរចំនួន ៥ មានការជះឥទ្ធិពលទៅវិញទៅមក។ នេះជាខឿនសេដ្ឋកិច្ចធ្វើសមាហរណកម្មខ្ពស់និងតភ្ជាប់អាស៊ានមួយមានកម្លាំងអភិវឌ្ឍន៍លើគ្រប់វិស័យ​ ដោយ​យក​មនុស្សជាធំ។”

នាបច្ចុប្បន្នអាស៊ានបានក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី ៦ លើពិភពលោកនិងទី ៣ នៅទ្វីបអាស៊ី ដោយមានប្រជាជនចំនួន ៦៤០ នាក់។ អាស៊ានកំពុងខំប្រឹងប្រែងដល់ឆ្នាំ២០៥០ នឹងក្លាយទៅជាខឿនសេដ្ឋកិច្ចធំ​ទី​៤​ របស់​​ពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top