ព័ត៌មាន

អាស៊ាន+៣ ស្នើគំនិតផ្តួចផ្តើមជំរុញកិច្ចសហប្រតិបត្តិការអំពីខ្សែសង្វាក់ផ្គត់ផ្គង់

គំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងនៅក្នុងវេទិកាអាស៊ាន+៣ ស្តីពីកិច្ចសហ ប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលធ្វើឡើងនៅទីក្រុង ស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន។

នាថ្ងៃទី ២៩ ខែកក្កដា តំណាងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) និងបណ្តាប្រទេសជាដៃគូ រួមមានជប៉ុន កូរ៉េខាងត្បូង និងចិន (អាស៊ាន+៣) បានស្នើឡើងគំនិតផ្តួចផ្តើមរួមដើម្បីជំរុញកិច្ចសហប្រតិបត្តិការអំពីខ្សែសង្វាក់ឧស្សា ហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់។

គំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងនៅក្នុងវេទិកាអាស៊ាន+៣ ស្តីពីកិច្ចសហ ប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលធ្វើឡើងនៅទីក្រុង ស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន។ ចូលរួមវេទិកានេះមានអង្គការពន្លឿនពាណិជ្ជកម្មនិង វិនិយោគ សភាពាណិជ្ជកម្ម និងសមាគមពាណិជ្ជកម្មនៃប្រទេសទាំង ១៣។

គំនិតផ្តួចផ្តើមរួមមានការលើកកម្រិតខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ ធានាភស្តុភារអន្តរជាតិប្រកបដោយភាពរលូន និងរហ័ស ពង្រីកកិច្ច សហប្រតិបត្តិការក្នុងសេដ្ឋកិច្ចបៃតង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ហើយកសាង មូលដ្ឋានសេវាកម្មធុរកិច្ចយ៉ាងសកម្ម៕

top