ព័ត៌មាន

អាស៊ានអនុម័តលើអាទិភាពចំនួន ១៣ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

គណៈប្រតិភូវៀតណាមបានចូលកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញនៅទីក្រុងហាណូយនាថ្ងៃទី ៣ មិនា។ (រូបថត៖  VNA)
 

រដ្ឋមន្រ្តី និងអ្នកតំណាងដែលពាក់ព័ន្ធនានា បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងតំបន់ក៏ដូចជាវឌ្ឍនភាពនានា ដែលសម្រេចបានក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងសហគមន៍សេដ្ឋកិច្ច និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសរបស់អាស៊ានផងដែរ។

កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ២៧ (AEM Retreat ២៧) បានប្រារព្ធធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃ (ចាប់ពីថ្ងៃ ២ ដល់ថ្ងៃទី៣ ខែមិនា) តាមប្រព័ន្ធវីដេអូ។ នេះជាកិច្ចប្រជុំលើកដំបូងបង្អស់របស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានក្នុងនាជាប្រធានអាស៊ានឆ្នាំ២០២១ របស់ប្រទេសប្រ៊ុយណេ។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តី និងអ្នកតំណាងដែលពាក់ព័ន្ធនានា បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងតំបន់ក៏ដូចជាវឌ្ឍនភាពនានា ដែលសម្រេចបានក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងសហគមន៍សេដ្ឋកិច្ច និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសរបស់អាស៊ានផងដែរ។

ទន្ទឹមនឹងនោះរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានអនុម័តលើគោលដៅសេដ្ឋកិច្ចអាទិភាពទាំង ១៣ ក្នុងនាមជាប្រធានអាស៊ាន ២០២១ របស់ប្រទេសព្រុយណេ ដោយផ្តោតសំខាន់លើការស្តារសេដ្ឋកិច្ចឡើងវិញ ការធ្វើឌីជីថល និងរក្សានិរន្តរភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top