ព័ត៌មាន

អាស៊ានរយៈពេល៥០ឆ្នាំ៖ ឱកាសជម្រុញពាណិជ្ជកម្មសម្រាប់វៀតណាម

ឆ្នាំ២០១៧ អាស៊ានគ្រប់៥០ ឆ្នាំ ហើយវៀតណាមក៏មានរយៈពេល២២ឆ្នាំជាសមជិក របស់អង្គការ​ធំបំផុត​តំបន់​អាស៊ីអាគ្នេយ៍​នេះ។​ ចាប់តាំងពីក្លាយទៅជាសមាជិ​កពេញ សិទ្ធិរបស់អាស៊ាននាឆ្នាំ​ ១៩៩៥មក​ តម្លៃ​ប្រាក់​ពាណិជ្ជកម្ម​រវាង​វៀត​ណាម​ ជាមួយ​បណ្តាប្រទេស​អាស៊ានមានការកើន​ឡើង​ជាលំដាប់​។ ឆ្នាំ១៩៩៤ តម្លៃ​នាំចេញ​របស់​វៀត​ណាម ទៅកាន់បណ្តាប្រទេសអាស៊ាន​ស្រូបយក​២២%។ ក្រោយរយៈពេ​ល ១​ឆ្នាំ ចូល​ជាស​មាជិក​អាស៊ាន​នោះ ​តម្លៃប្រាក់​ពាណិជ្ជកម្ម​ នាំចេញរបស់​វៀតណាម​ទៅកាន់ អាស៊ានបាន​កើន២៤,៦%​។

 
 អាស៊ានរយៈពេល៥០ឆ្នាំ៖ ឱកាសជម្រុញពាណិជ្ជកម្មសម្រាប់វៀតណាម

រចនានាំចេញ​របស់វៀតណាមទៅកាន់អាស៊ាន​ មានប្រែប្រួល​តាមនិន្នាការ​វិជ្ជមាន ដែល​ត្រូវ​បាន​លើក​កំពស់​ទាំង​គុណភាព​ និងតម្លៃផង។ ពីមុខទំនិញកសិផល​កែច្នៃនិង ជាវត្ថុ​ធាតុ​ដើមដូច​ជា អង្ករ កាហ្វេ​ កៅស៊ូ ប្រេងឆៅ ​រហូតមកដល់​ពេលនេះ វៀតណាម ក៏បា​ននាំចេញនូវមុ​ខទំនិញប្រើ​ប្រាស់ និងមុខទំនិញ​ឧស្សាហកម្ម ដូច​ជា​គ្រឿង​បន្លាស់ កសិផលកែច្នៃដោតតម្លៃ​ខ្ពស់​និងស្ថិរភាព។ ដើម្បីអនុវត្ត​បាននូវ​លទ្ធ​ផល​នេះ វៀត​ណាម និង​ប្រទេសជាសមាជិក​នានា បានអនុម័តលើកិច្ចព្រម​ព្រៀងជា​ច្រើន សំដៅ​បង្ករ លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការផ្លាស់​ប្តូរពាណិជ្ជ​កម្ម វិនិយោគនិងធ្វើសមាហរណ​កម្ម សេដ្ឋកិ​ច្ច។ លោក Nguyen Qu​oc Dung អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និងជាប្រធាន គណៈប្រតិភូមន្ត្រីជាន់ខ្ពស់​វៀតណាម​ នៅអាស៊ានបានចាត់ទុកថា៖

​ “វៀតណាមបា​នចូលរួមដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ច​ អាស៊ានតាំងពី ប៉ុន្មាន​ថ្ងៃដំបូង​ខណៈដែល​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន AFTA ទើបចាប់បដិសន្ធិ។ វៀតណាម​ក៏ធ្វើជា​ស្ពានតភ្ជាប់​ការវិនិយោគ​របស់ក្រុមហ៊ុន​ពហុជាតិដែលមានទីស្នាក់ កា​រនៅអាស៊ាន។ រាល់គំរោងរបស់​ប្រទេស​និងតំបន់​អាស៊ាន​គឺប្រមូល​ផ្តុំភាគ​ច្រើន​លើ ផ្នែកឧស្សាហកម្មកែច្នៃ។​ អាស៊ានបានក្លាយទៅជាកម្លាំងច​លករ​សំខាន់ ជួយវៀតណាម រក្សា​កំណើន​សេដ្ឋកិច្ច​និរន្តរភាព​នាពេលកន្លងទៅ”។
 
ពិតណាស់ថា ក្លាយ​ទៅជាសមាជិករបស់អាស៊ាននោះ ទុ​នវិនិ យោគពីអាស៊ា​ន និងតម្លៃ​ប្រាក់​ពាណិជ្ជកម្ម​ក្នុងប្លុក​របស់វៀត​ណាម ក៏មានការកើនឡើងខ្ពស់ ជា​ពិសេស ក្រោយពេលដែល ​AEC ចាប់បដិស​ន្ធិនា​ចុងឆ្នាំ២០១៥​។ ឯកអគ្គរដ្ឋទូតថៃ​ប្រចាំ​នៅ វៀតណាម លោ​ក Manipchai Vongphakdi បា​នឲ្យដឹងថា៖
 
“លើវិស័យ​សេដ្ឋកិច្ច ចាប់ពីពេលបង្កើត A​EC មក ប្រសិនបើក្រ ឡែកមើល​ឡលង វិញការ​ធ្វើស្ថិតិអំពី​ពាណិជ្ជកម្ម​និង​វិនិយោគ យើងអាចឃើញថា ពា​ណិជ្ជកម្មនិងវិនិ យោគរវាងប​ណ្តាប្រទេសគឺ​កើនជាលំដាប់។​ ដូចជាទំនាក់​ទំនង រវាងវៀតណាមជាមួ​យ ថៃបច្ចុប្បន្នគឺ​មិនដូចនឹងរយៈពេល​មុន​នេះ៣០ឆ្នាំទេ។ ឥឡូវ​នេះ ភាគីវៀត​ណាម​ក៏ចាប់ ផ្តើមវិនិយោគចូលថៃ ដូច​ជាក្រុមហ៊ុន Vietjet ដែលចុះបញ្ជី​ទុនវិនិយោគនៅថៃក្នុង ចំនួ​ន៥០លាន​ដុល្លាអាមេរិក​ ដោយជួលកម្មករជន​ជាតិថៃចំនួន៣០០នាក់”។
 
ក្នុងនាមជាសមាជិក​អាស៊ាន វៀតណាមមានឱកាសទទួលបាន​រាល់គោល​​នយោ បាយ​អនុគ្រោះ​អំពី​បែបបទ​រដ្ឋបាល​ វិនិយោគ ​តាមបណ្តាប្រទេស​អាស៊ាន។ តាមនោះ​ សហគ្រាស​វៀតណាម​ ជាច្រើន មានឱកាស​បើកទូលាយ​ការវិនិយោគ​ទៅបណ្តាប្រ​ទេស​ជាសមាជិក ក្នុងនោះមានប្រទេសកម្ពុ​ជា ឡាវ​ សឹង្ហបុរី និង​មីយ៉ាន​ម៉ា។​ លោក Do Viet Hung អគ្គនាយករង ធនាគាវិ​និយោគនិងអភិវឌ្ឍ​ន៍កម្ពុជា (BIDC) ចំណុះធនាគា​រ វិនិយោគ​និង​អភិវឌ្ឍន៍វៀតណាម​ (BIDV) បាន​ឲ្យដឹង​ថា៖
 
“រហូតមកដល់ពេលនេះ BIDC មានទ្រពសម្បត្តិសរុបញ​គឺ៧៦០ លានដុល្លារ អាមេរិក និ​ងស្ថិតក្នុង Top ១០ធនាគារធំ​បំផុតនៅកម្ពុជា​។ សកម្មភាពធ្វើអាជីវកម្ម របស់ BI​DC ក្នុងរយៈពេល​៧ឆ្នាំកន្លងទៅ​គឺទទួល​បានការ​ជួយឧបត្ថម្ភជា​ច្រើនពីរដ្ឋា ភិបាលនៃ​ប្រទេសទាំង​ពីរ ជាពិសេស​គឺការ​ជួយ​ឧបត្ថម្ភ​របស់ស្ថាន​ទូតនិ​ង​តំណាង​ ពាណិជ្ជកម្ម​នៅកម្ពុជា​”។
 
តាមការ​វាយតម្លៃរបស់លោក Le​ Luong Minh អគ្គលេខាធិការអាស៊ាន​ថា ​៖ តម្លៃ ផ្លាស់ប្តូរពាណិជ្ជកម្ម​ផ្ទៃក្នុង​ចាប់​ពីឆ្នាំ២០០៦​ដល់ឆ្នាំ២០១៦ រវាងវៀតណាមជាមួយ ​ប្រទេសសមាជិកដទៃទៀតគឺកើ​ន ១២០% ស្រូបយក១១%នៃតម្លៃប្រាក់​ពាណិជ្ជកម្ម សរុបរបស់វៀត ​ណាម។​ ប្រការនេះ បានបញ្ជាក់​នូវការជោគជ័យ​ក្នុងការ​ធ្វើ​សមាហ​រណ​កម្ម និងតភ្ជាប់សេដ្ឋកិច្ចអាស៊ានរប​ស់វៀតណាម។ តាមនោះ វៀតណាមបា​នរួម ចំណែក​ជាមួយ​ប្រទេសស​មាជិក កសាងសហគមអាស៊ាន​មួយកាន់​តែរឹងមាំ រួមគ្នា ឆ្ពោះទៅការអនុវ​ត្តទស្សន​វិស័យ​អាស៊ាន២០២៥​ ក្នុងនោះ បង្កើតឡើងតំបន់សេដ្ឋកិ​ច្ច អាស៊ានស្ថិរភាព សម្បូរ​រុងរឿង មាន​ការប្រកួតប្រជែងខ្ពស់៕

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top