ព័ត៌មាន

អាស៊ានពង្រឹងវិធីសាស្រ្តពហុវិស័យក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ​

ក្នុងនាមជាប្រធាន ACDM ឆ្នាំ ២០២២ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) នៃក្រសួងមហាផ្ទៃប្រទេសថៃ បានធ្វើជាអធិបតីកិច្ចប្រជុំដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១-២៣ ខែមិថុនា តាមទម្រង់អនឡាញ។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ (ACDM) បានរៀបចំកិច្ចប្រជុំ ACDM លើកទី ៤០ កិច្ចប្រជុំ ACDM-ចិនលើកទី ៣ កិច្ចប្រជុំ ACDM-ជប៉ុនលើកទី៣ កិច្ចប្រជុំក្រុមប្រឹក្សាអភិបាលកិច្ចលើកទី ១៦ នៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានខាងជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA ) និងកិច្ចប្រជុំវេទិកាឆ្លើយតបទៅនឹងគ្រោះមហន្តរាយអាស៊ាន(ADRP) លើកទី១ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងជំនួយមនុស្សធម៌។

ក្នុងនាមជាប្រធាន ACDM ឆ្នាំ ២០២២ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) នៃក្រសួងមហាផ្ទៃប្រទេសថៃ បានធ្វើជាអធិបតីកិច្ចប្រជុំដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១-២៣ ខែមិថុនា តាមទម្រង់អនឡាញ។ កិច្ចប្រជុំបានកត់សម្គាល់ពីវឌ្ឍនភាព ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបនឹងគ្រាអាសន្ន (AADMER) ដំណាក់កាលឆ្នាំ ២០២១-២០២៥ ហើយអនុម័តលើផែនការ ការងារគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិអាស៊ាន-កូរ៉េខាងត្បូង ដំណាក់កាល ២០២១-២០២៥ផងដែរ៕

  
 

top